ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល ២ខែ ឆ្នាំ២០២៥ គ្រឹះស្ថានអង្គររកចំណូលបានពីការលក់សំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរចំនួន ១៣,១៦៧,៧៧៨ដុល្លារអាមេរិក កើនឡើង ១៧,២១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ ៖ ស្ថិតិភ្ញៀវទេសចរបរទេស និងចំណូលដែលទទួលបានពីការលក់សំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស ប្រចាំ ខែកុម្ភៈ ឆ្នាំ ២០២៥។

គ្រឹះស្ថានអង្គរ សូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិ មេត្តាជ្រាបថា ចំនួនភ្ញៀវទេសចរបរទេស និងចំណូល ដែលបានពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ ទទួលបានលទ្ធផលដូចខាងក្រោម៖

១.ក្នុងខែកុម្ភៈ ឆ្នាំ២០២៥ ចំនួនភ្ញៀវទេសចរបរទេស និងចំណូលដែលទទួលបានពីការលក់សំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរ ដូចមានក្នុងតារាងខាងក្រោម៖ មានក្នុងតារាង។

* សរុប ចំណូលឧបត្ថម្ភមូលនិធិ គន្ធបុប្ផាកម្ពុជា រយៈពេល ០២ខែ ក្នុងឆ្នាំ២០២៥ មានចំនួន សរុប ៥៥៩ ២០៨ ដុល្លារ ។

៣. ចំណូលពីការលក់បណ្ណនៅប្រាសាទកោះកែរ ខែកុម្ភៈ ឆ្នាំ២០២៥ មានចំនួន ៣ ២១៣នាក់ ៤៨ ១៩៥ ដុល្លារ ។

* សរុបចំណូលលក់បណ្ណនៅប្រាសាទកោះកែរ រយៈពេល ០២ខែ ឆ្នាំ២០២៥ មានចំនួន ៦ ៩០២នាក់=១០៣ ៥៣០ដុល្លារ ។

៤.០ ៤. ចំណូលពីការលក់សំបុត្រនៅប្រាសាទបេងមាលា ខែកុម្ភៈ មានចំនួន១ ៩៥៨នាក់ =១៩ ៥៨០ដុល្លារ ។

* សរុបចំណូលលក់សំបុត្រនៅប្រាសាទបេងមាលា រយៈពេល ០២ខែ ឆ្នាំ២០២៥ មានចំនួន ៣ ៧១១នាក់=៣៧ ១១០ដុល្លារ ។

៥. ចំណូលពីការលក់សំបុត្រនៅភ្នំក្បាលស្ពាន ខែកុម្ភៈ មានចំនួន ២១០នាក់ =១ ០៥០ ដុល្លារ ។

* សរុបចំណូលលក់សំបុត្រនៅភ្នំក្បាលស្ពាន រយៈពេល ០២ខែ ឆ្នាំ២០២៥ មានចំនួន ៣៣៨នាក់=១ ៦៩០ដុល្លារ ។

៦. ចំណូលពីការលក់សំបុត្រទូក ខែកុម្ភៈ ក្នុងឆ្នាំ២០២៥ មានចំនួន ១១៩ ៤២៦ ដុល្លារ ។

– ចំនួនទូកសរុប ៣ ៩៥១ (ទូកតូច-២ ៥៣២,ទូកកណ្តាល-១ ២១២ និងទូកធំ-២០៧ )។

* សរុបចំណូលលក់សំបុត្រទូក រយៈពេល០២ខែ ក្នុងឆ្នាំ២០២៥ មានចំនួន ២៤០ ១៤៣ដុល្លារ ។

– ចំនួនទូកសរុប ៨ ០០០ (ទូកតូច-៥ ១៥៦, ទូកកណ្តាល-២ ៤៣៦ និងទូកធំ-៤០៨)។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជាតិ និងអន្តរជាតិមេត្តាជ្រាបជាព័ត៌មាន ៕ 

ដោយ ៖ សិលា


ចែករំលែក៖