ព័ត៌មានទាន់ហេតុការណ៍៖

ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បង្ក្រាបបទល្មើសជលផល ២ករណីក្នុងស្រុកកំពង់សៀម

ចែករំលែក៖

ខេត្តកំពង់ចាម៖ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥បានបង្ក្រាបបទល្មើសជលផល២ករណី រូបអូនវត្ថុតាំងមួយចំនួន នៅចំណុចបឹងអញ្ចាញ ឃុំវិហ៊ារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

មន្ត្រីជលផលបានឲ្យដឹងថា ប្រតិបត្តិការនេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយអាជ្ញាធរស្រុកកំពង់សៀម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារធំ និងសហគមន៍នេសាទវិហារធំ ដោយមានការសម្របសម្រួលពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ទើបកម្លាំងចម្រុះ បានចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួន ០២ករណី ដោយ កម្លាំងសមត្ថកិច្ចបានរកឃើញ  -ឧករណ៍លូស្បៃមុងចំនួន ០៦មាត់ -របាំងស្បៃមុងប្រវែង ១៨០ម៉ែត្រ -បង្គោលចម្រឹងចំនួន ៩០ដើម-ចាក់លែងត្រីចម្រុះទម្ងន់ ០៦គីឡូក្រាម នៅចំណុចមុខកោះសំពៅ ឃុំវិហ៊ារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ករណីទី២ រកឃើញ -ឧករណ៍លូស្បៃមុងចំនួន ០៤មាត់-របាំងស្បៃមុងប្រវែង ១២០ម៉ែត្រ-បង្គោលចម្រឹងចំនួន ៦៥ដើម-ចាក់លែងត្រីចម្រុះទម្ងន់ ០៣គីឡូក្រាម នៅចំណុចបឹងអញ្ចាញ ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕

ដោយ៖ សូរិយា


ចែករំលែក៖