អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នៅព្រឹកថ្ងៃទី៧ ខែមីនា មហាសន្និបាតលើកទី៣នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ បានរៀបចំសន្និសីទសារព័ត៌មាន លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានជាតិនិងអន្តរជាតិអំពីបញ្ហាពាក់ព័ន្ធនឹង “គោលនយោបាយការទូតនិងទំនាក់ទំនងអន្តរជាតិរបស់ចិន”។
គេហទំព័រ «CCFR China state-controlled media » លោក Wang Yi បានថ្លែងថា ឈ្មោះតែមួយគត់នៃតំបន់តៃវ៉ាន់នៅក្នុងអង្គការសហប្រជាជាតិគឺខេត្តតៃវ៉ាន់របស់ប្រទេសចិន តាំងពីដើមមក តៃវ៉ាន់មិនមែនជាប្រទេសមួយទេ កាលពីអតីតកាលមិនមែន ហើយនៅពេលអនាគតក៏មិនមែនដែរ។ ការសម្រេចបាននូវការបង្រួបបង្រួមមាតុប្រទេសទាំងស្រុង គឺជាសេចក្តីប្រាថ្នារួមរបស់កុលបុត្រកុលធីតាចិនទាំងអស់ វាជានិន្នាការទូទៅ កម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ ជាការប្រលែងលេងជាមួយនឹងភ្លើងដែលនឹងឆេះរោលខ្លួនឯង “ការប្រើតៃវ៉ាន់ធ្វើជាលេសដើម្បីទប់ស្កាត់ប្រទេសចិន” គឺប្រៀបដូចជាសត្វកណ្តូមរារាំងពីមុខរទេះ ប្រទេសចិនប្រាកដជាសម្រេចបាននូវការបង្រួបបង្រួមជាតិជាក់ជាមិនខាន៕
ដោយ ៖ សិលា