ព័ត៌មានទាន់ហេតុការណ៍៖

តូតា និងអេវីន និយាយរឿងឈុតឱបថើបក្នុងរឿង”ម្ទេសហឹរប៉ះអំបិលប្រៃ”

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងស្រីកញ្ញា ម៉ាក សែនសូនីតាហៅតូតាបានប៉ះជាមួយនឹងតារាសម្តែងប្រុសលោកអេវីន ដែលជួបគ្នាជាលើកដំបូងក្នុងខ្សែភាពយន្តភាគថ្មីរឿង “ម្ទេសហឹរប៉ះអំបិលប្រៃ”។ មានឈុតឆាកជាច្រើនដែលតារាប្រុសស្រីទាំងពីររូបនេះចាប់អារម្មណ៍ ប៉ុន្តែអ្វីដែលធ្វើឲ្យពួកគេអៀនច្រើននោះគឺឈុតឱបថើបញក់ញីនោះតែ ម្តង។
ការបញ្ជាក់របស់តារាប្រុសស្រីរូបនេះត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី២ ខែ កញ្ញា ឆ្នាំ២០១៦ក្នុងកម្មវិធីជួបអ្នកគាំទ្រនៅផ្សារទំនើបអីុអនដែលរៀបចំដោយស្ថានីយទូរទស្សន៍PNN។

កញ្ញា ម៉ាក សែនសូនីតា បញ្ជាក់ថា ខ្សែភាពយន្តភាគថ្មីរឿង”ម្ទេសហឹរប៉ះអំបិលប្រៃ”នេះនឹងចាប់ផ្តើមចាក់បញ្ចាំងពីថ្ងៃទី៥ខែកញ្ញាតទៅចាប់ពីម៉ោង៨ដល់ម៉ោង៩ យប់ ហើយរឿងនេះទទួលបានការចាប់ អារម្មណ៍ច្រើនពីទស្សនិកជនក្រោយពីចេញឈុតឆាកខ្លីៗរបស់រឿងរួចមក។ កញ្ញា បន្តថា រឿងនេះមានឈុតឆាកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនទាំងការកំប្លែងការកាច់ កុងច្រណែនឈ្នានីសនិងស្នេហាជាដើម។ ទាក់ទិននឹងឈុតឆាកស្នេហាវិញកញ្ញាតូ តាបញ្ជាក់ថា ឈុតនេះនាងមិនមានការ លំបាកច្រើនទេព្រោះតែកន្លងមកនាងធ្លាប់សម្តែងឈុតឆាកបែបនេះជាច្រើនលើកច្រើនសា រួចមកហើយ។ កញ្ញាបន្តថា មិនមានឈុតឆាកខុសច្រើនទេសម្រាប់ប្លង់មួយ នេះហើយក៏មិនមានអីដែលសិចស៊ីឬជ្រុល ហួសហេតុដែរ។

ចំណែកលោក អេវីន វិញបញ្ជាក់ថា ឈុត ស្នេហាឬត្រឹមតែជាការឱបថើបនោះមិនមានអ្វីដែលធ្វើឲ្យលោកអៀនខ្មាសច្រើនទេ ព្រោះតែលោកធ្លាប់សម្តែងខ្សែភាពយន្តដែលមានឈុតឆាកឱបថើបខ្លាំងជាងនេះ។ លោកបន្តទៀតថា វាគ្រាន់តែជាការសម្តែងដូចនេះលោកគិតថាជារឿងធម្មតាដែល តារាសម្តែងមិនអាចគេចបាន។ លោករំពឹង ដែរថា តាមរយៈសាច់រឿងថ្មីប្លែកជាមួយ នឹងបច្ចេកវិទ្យាផលិតនឹងធ្វើឲ្យខ្សែភាពយន្តនេះមានគុណភាពខ្ពស់ទទួលបានការចាប់អារម្មណ៍ច្រើនពីទស្សនិកជនជាក់ជាមិនខាន។

គួរបញ្ជាក់ដែរថា រឿងភាគបែបមនោ សញ្ចេតនា កំប្លែង លាយឡំដោយការកាច់កុងគ្នារវាងកូនប្រសានិងម្តាយក្មេក”ម្ទេសហឹរប៉ះអំបិលប្រៃ”ជាស្នាដៃដឹកនាំរបស់លោក លៀក លីដា ចាងហ្វាងផលិតកម្ម អិលឌីភិចឆ័រ (LD Picture)។ ជារឿងភាគមនោសញ្ចេតនាស្នេហារវាងប្តីប្រពន្ធវ័យក្មេងមួយគូរស់នៅជាមួយនឹងម្តាយក្មេកដែលពិបាកយល់ចិត្តស្គាល់តែកំហុសរបស់កូនប្រសាស្រី។ រឿងនេះមានគំនិតអប់រំទៅ ដល់ម្តាយក្មេក និងកូនប្រសាសម័យថ្មីទាំងអស់ឲ្យចេះមានការយោគយល់អធ្យាស្រ័យគ្នាទើបអាចរស់នៅជាមួយគ្នាប្រកបដោយសេចក្តីសុខ។ ខ្សែរឿងមួយនេះនឹងផ្តល់ នូវសំណើចសើចក្អាកក្អាយ ដោយសារ សម្បូរទៅដោយឈុតឆាកកំប្លែងច្រើនជាមួយនឹងការសម្តែងដ៏ប៉ិនប្រសប់របស់សិល្បករល្បីៗដែលមានបទពិសោធន៍ក្នុងការ សម្តែងជាយូរឆ្នាំមកហើយ។ តារាសម្តែងក្នុងខ្សែភាពយន្តភាគខ្មែររឿង”ម្ទេសហឹរប៉ះអំបិលប្រៃ” មានដូចជាលោក អេវីន, កញ្ញា តូតា, អ្នកនាង គ្រត, លោក ជា សំណាង ដែលពួកគេមកពីផលិតកម្មអិលឌីភិចឆ័រ រឿង”ម្ទេសហឹរប៉ះអំបិលប្រៃ”ដែលនឹងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍PNNចាប់ពីថ្ងៃទី៥ ខែកញ្ញា នេះតទៅ។ក្រៅពីប្រកាស រឿងនេះទូរទស្សន៍នេះក៏ប្រកាសចាក់បញ្ចាំងខ្សែភាពយន្តភាគខ្មែរថ្មីមួយទៀតនៅថ្ងៃទី៨ ខែកញ្ញា នេះដែរគឺខ្សែភាពយន្តរបស់ ផលិតកម្មខ្មែរមេគង្គគឺ រឿង”សង្គ្រាមបេះ ដូង”ដែលមានតារាសម្តែងដូចជា លោក ហេង នរៈកក្កដា, លោក សន កាយ៉ាឌី, កញ្ញា ឡាយ សម្ផស្ស, កញ្ញា ចេស៊ីកា,អ្នកស្រី ង៉ែត សុវណ្ណលីតា, កញ្ញា ឃីង សុរិយា រួមនឹងវត្តមានតារាល្បីៗជាច្រើនរូបទៀត៕ វឌ្ឍនា

 

IMG_8429 IMG_8424 IMG_8415 IMG_8403 IMG_8397 IMG_8385 IMG_8379 IMG_8348 IMG_8344 IMG_8329 IMG_8314 IMG_8303 IMG_8301 IMG_8271 IMG_8438

 


ចែករំលែក៖