មេបញ្ចាការកងទ័ពកូរ៉េខាងត្បូង បានឲ្យដឹងថា កូរ៉េខាងជើងបានបាញ់មីស៊ីល៣គ្រាប់ទៅកាន់តំបន់សមុទ្រភាគខាងកើត ប្រទេសនេះ កាលពីថ្ងៃទី៥ ខែកញ្ញា ចំពេលដែលប្រទេសមហាអំណាចសេដ្ឋកិច្ចកំពុងតែប្រជុំនៅខេត្តហានចូវក្នុងប្រទេសចិន ។
សារព័ត៌មានAFP បានផ្សាយថា តាមការប្រកាសរបស់ទីបញ្ចាការកងទ័ពកូរ៉េខាងត្បូង កាំជ្រួចមីស៊ីលបានបាញ់ចេញពីតំបន់ Hwangjuស្ថិតនៅក្នុងខេត្ត Hwanghaeកូរ៉េខាងជើង នៅវេលាម៉ោង ១២និង១៤នាទីម៉ោងក្នុងតំបន់។ ការបាញ់ខាងលើក្រោយពេលមេដឹកនាំកូរ៉េខាងត្បូងលោកស្រីផាកយុងហេ បានជួបពិភាក្សាជាមួយបណ្តាមេដឹកនាំG 20 ។ ការបាញ់មីស៊ីលនោះត្រូវបានគេចាត់ទុកថាជាសារផ្ញើទៅកាន់សហគមន៍អន្តរជាតិ ឲ្យដឹងថាកូរ៉េខាងជើងមិនដែលខ្លាចប្រទេសណាមួយនោះឡើយ។
មិនត្រឹមតែប៉ុណ្ណោះពលរដ្ឋកូរ៉ែខាងជើង ជាង១សែននាក់បានអបអរសាទរដល់ការបាញ់មីស៊ីលប្រកបដោយជោគជ័យខាងលើផងដែរ។
មានជំនួបពិភាក្សាជាច្រើនបន្ទាប់ពីកិច្ចប្រជុំG 20
នៅក្នុងកិច្ចប្រជុំG 20 ធ្វើឡើងនៅហានចូលប្រទេសចិន មានជំនួប ទ្វេភាគី ត្រីភាគីជាច្រើនត្រូវបានរៀបចំឡើង ក្រៅពីកិច្ចប្រជុំផ្លូវការ។ជំនួបទាំងនោះក្នុងគោលដៅពង្រឹងទំនាក់ទំនងទ្វេភាគីឲ្យកាន់តែស្អិតរមួត។
ក្នុងនោះមានជំនួបពិភាក្សារវាង ប្រធានាធបិតីអាមេរិកបារ៉ាក់អូបាម៉ានិង ប្រធានាធិបតីចិនស៊ីជីងពីន ។ជំនួបរវាងលោកពូទីននិងប្រធានាធិបតីទូគី ព្រំទាំងប្រធានាធិបតីចិន ។ ប៉ុន្តែជំនួបពិភក្សាដែលពិភពលោកចាប់អារម្ភបំផុតនោះគឺអាមេរិកនិងចិន ជាចំណុចក្តៅបំផុតលើពិភពលោក។
ប្រធានាធិបតីអូបាម៉ាបាន បានជួប ពិភាក្សាជាមួយលោកសីជីងពីន ដោយលោកអូបាម៉ាបានជម្រុញឲ្យ ទីក្រុងប៉េកាំង គោរពច្បាប់អន្តរជាតិពិសេសគឺសាលក្រមតុលាការអាជ្ញាកណ្តាលអន្តរជាតិដែលមានសម្រេចនៅសមុទ្រចិនភាគខាងត្បូង។ ជាមួយគ្នានោះអាមេរិកបានបញ្ចាក់ជាមួយចិនថាអាមេរិកនិងធ្វើគ្រប់យ៉ាងនៅក្នុងទំនាក់ទំនងជាមួយប្រទេសក្នុងតំបន់ ដើម្បីរក្សាសន្តិសុខស្ថេរភាព ក៏ដូចជាសេរីភាពចរាចរណ៍នៅដែនសមុទ្រ ក៏ដូចជាដែនអាកាស។
ចំណែកមេដឹកនាំចិនវិញក៏បានប្រឆាំងនឹងសកម្មភាពរបស់អាមេរិក ដែលបានដាក់ប្រព័ន្ធមីស៊ីលនៅកូរ៉េខាងត្បូង ។ទទឹមនឹងនោះចិនបានស្នើរដល់អាមេរិកគោរពដល់ផលប្រយោជន៍និងយុទ្ធសាស្ត្ររបស់ចិនផង ៕ ម៉ែវ សាធី