ព័ត៌មានទាន់ហេតុការណ៍៖

បបួលគ្នាដើរលេង និងសន្យាទិញទូរស័ព្ទឲ្យ១គ្រឿង តែបែរជាដឹកយកទៅរំលោភរហូតបានសម្រេចទៅវិញ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាព ដឹកនារីរងគ្រោះម្នាក់ដើរលេង និងសន្យាថា នឹងទិញទូរស័ព្ទដៃឲ្យ១គ្រឿង តែបែជាបញ្ឆោទដឹកយកទៅផ្ទះសំណាក់ ហើយលួងលោម ដើម្បីរំលោភរហូតបានសម្រេចទៅវិញ។

ករណីរំលោភសេពសន្ធវៈខាងលើនេះ បានកើតឡើងកាលពី វេលាម៉ោង៥និង៣០នាទី នៅចំណុចក្នុងបន្ទប់លេខ១០៥ ផ្ទះសំណាក់យីហោ លីម គីម ស្ថិតនៅក្រុមទី១២ ភូមិ- សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

មន្ត្រីនគរបាលសង្កាត់ទួលសង្កែបានឲ្តដឹងថា ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ឡូយ ឡាង ហៅឆើត អាយុ៤៤ឆ្នំា ជនជសតិខ្មែរ មានទីលំនៅភូមិស្លែង ឃុំជីសាស់ ស្រុកពញាឮ ខេត្ត កណ្តាល បានធ្វើសកម្មភាពចាប់រំលោភសេពសន្ធវៈទៅលើនារីរងគ្រោះឈ្មោះ សាត សុភ័ក្រ ហៅអាល័ក្ខ អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពាម ឃុំសំបូរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។

ប្រភពនៅកន្លែងកើតហេតុបានបញ្ជាក់ថា នៅមុនពេលកើតហេតុ នារីរងគ្រោះបានខ្ចីប្រាក់៥០ដុល្លារ ពីជនសង្ស័យដើម្បីយកទៅដើរលេងជាមួយសង្សារ គ្រានោះជនសង្ស័យបានប្រាប់នារីរងគ្រោះថា នឹងឲ្យ ប្រាក់ខ្ចី តែនារីរងគ្រោះត្រូវដើរលេងជាមួយខ្លួនម្តង ហើយនារីគ្រោះយល់ព្រមប្រសិនបើទិញទូរស័ព្ទឲ្យ ១គ្រឿងទៀត។ បន្ទាប់មកជនសង្ស័យបានយល់ព្រមទិញទូរស័ព្ទឲ្យនារីរងគ្រោះ ក្រោយពេលដើរលេងជាមួយគ្នារួច។ ប្រភពបានបន្តថា នៅពេលពួកគេដើរលេងជាមួយគ្នា ជនសង្ស័យបាននាំនារីរងគ្រោះទៅហូបស៊ុបនិង ផឹកស្រា បន្ទាប់មកទៅសេពថ្នាំញៀននៅចំណុចម្តុំផ្លូវរថភ្លើង ខណៈនោះជនសង្ស័យបន្តយកម៉ូតូដឹកនារីរងគ្រោះ ទៅដេកនៅផ្ទះសំណាក់មួយយីហោ លីម គីម ហើយបានធ្វើសកម្មភាពចាប់រំលោភសេពសន្ធវៈរហូតបានសម្រេច ក្រោយមកនារីបានរត់ចេញមកប្រាប់ សន្តិសុខផ្ទះសំណាក់ និងបង្កឲ្យមានការភ្ញាក់ផ្អើល រហូតដឹងដល់សមត្ថកិច្ច ក៏ធ្វើការឃាត់ខ្លួនបាន ជនសង្ស័យនៅនឹងកន្លែងតែម្តង។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលសង្កាត់ទួលសង្កែ កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕ អារុណរះ

HHH1


ចែករំលែក៖