ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការ​នគរបាល​ខេត្ត​កំពត​៖​ ករណីអគ្គីភ័យឆេះផ្ទះលោកយាយចិញ្ចឹមចៅចំនួនប្រាំនាក់ក្នុងបន្ទុក លោក នឹងសហការគ្នាធ្វើផ្ទះជូនលោកយាយ​ ដើម្បីបានស្នាក់នៅសមរម្យឡើងវិញ

ចែករំលែក៖

ខេត្ត​កំពត​៖​ លោកឧត្តមសេនីយ៍ទោ​ ម៉ៅ​ ច័ន្ទមធុរិទ្ធ​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពត​ បានលេីកឡេីងនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកថា៖​ នៅវេលាម៉ោង ១០ព្រឹកថ្ងៃទី១០​ ខែមីនា​ ឆ្នាំ​២០២៥នេះ មានករណីឆ្លងចរន្តអគ្គីសនីមួយបានកើតឡើងនៅ ភូមិកណ្តាល ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ។ 

លោកឧត្តមសេនីយ៍ទោ​ ស្នងការ​ បានឱ្យដឹងទៀតថា​ ករណីនេះរថយន្តពន្លត់អគ្គីភ័យរបស់អធិការស្រុក​ មិនអាចសង្គ្រោះបានដោយសារផ្លូវតូចរថយន្តមិនអាចចូលបាន ។ 

បន្ថែមពីនេះ​ លោកស្នងការ​ខេត្ត​ បានបញ្ជាក់ថា​ ករណីនេះលោកពិនិត្យឃើញថា​ លោកយាយចិញ្ចឹមចៅចំនួនប្រាំនាក់ក្នុងបន្ទុក ហើយមានជីវភាពខ្វះខាតទៀត​ ដូច្នេះ​លោករួមនិងលោកអធិការស្រុកបន្ទាយមាស​ នឹងសហការគ្នាធ្វើផ្ទះជូនលោកយាយដើម្បីបានស្នាក់នៅសមរម្យឡើងវិញឆាប់ៗនេះ៕

ដោយ​៖ តារា​


ចែករំលែក៖