ព័ត៌មានទាន់ហេតុការណ៍៖

សុំលុយប្រពន្ធ២០បាតទិញស្រាផឹកមិនបាន ចងកសម្លាប់ខ្លួន

ចែករំលែក៖

ប៉ោយប៉ែត៖ បុរសម្នាក់បានព្យាយាមធ្វើអត្តឃាតរយៈពេល៣ដងរួចមកហើយ ប៉ុន្តែមិនសម្រេច លុះព្យាយាមលើកទី៤ ក៏បានសម្រេចដូចបំណង បន្ទាប់ពីបុរសរូបនេះបានសុំលុយ២០បាត(លុយសៀម) ដើម្បីទិញស្រាផឹក ប៉ុន្តែស្ត្រីជាប្រពន្ធមិនឲ្យ ។

ករណីនេះបានបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

បន្ទាប់ពីការភ្ញាក់ផ្អើលខាងលើនេះ សមត្ថកិច្ចជំនាញមូលដ្ឋានបានចុះពិនិត្យដល់កន្លែងកើតហេតុ និងធ្វើកោសល្យវិច័យឃើញថា ជនរងគ្រោះពិតជាចងកធ្វើអត្តឃាតយ៉ាងពិតប្រាកដមែន ពុំមែនជាករណីឃាតកម្មអ្វីនោះឡើយ ។

ស្ត្រីជាប្រពន្ធជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ប្តីរបស់គាត់ឈ្មោះ ម៉ៅ ស្រស់ ហៅសុន អាយុ២៩ឆ្នាំ ។ ប្រភពអះអាងថា ប្តីរបស់គាត់ព្យាយាមធ្វើអត្តឃាត៣ដងរួចមកហើយកាលពីពេលកន្លងមក មិនបានសម្រេច ប៉ុន្តែលើកទី៤ ពុំមានអ្នកណាឃើញ ឬជួយទាន់ពេលក៏បណ្តាលឲ្យស្លាប់តែម្តង ។

ក្រោយពីពិនិត្យរួច សាកសពត្រូវសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ វណ្ណា

 

3 2 1 4


ចែករំលែក៖