ព័ត៌មានទាន់ហេតុការណ៍៖

Mbappe អាចវិលត្រឡប់មកជួយបារាំងសម្រាប់ការប្រកួត Nations League វគ្គ៨ក្រុមចុងក្រោយទល់នឹងក្រូអាត

ចែករំលែក៖

គ្រូបង្វឹក Didier Deschamps បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា Kylian Mbappe ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិបារាំងជាលើកដំបូងចាប់តាំងពីខែកញ្ញាឆ្នាំមុន ពេលបារាំងប៉ះនឹងក្រុមក្រូអាតក្នុងការប្រកួត Nations League វគ្គ ៨ក្រុមចុងក្រោយ។ 

ខ្សែប្រយុទ្ធវ័យ ២៦ ឆ្នាំដែលលេងបាន ៨៦ ប្រកួតឲ្យក្រុមជម្រើសជាតិបារាំងមិនត្រូវបានដាក់បញ្ចូលក្នុងក្រុមសម្រាប់ការប្រកួត Nations League របស់ពួកគេក្នុងខែតុលា និងវិច្ឆិកា បន្ទាប់ពីចុះហត្ថលេខាជាមួយ Real Madrid កាលពីខែកក្កដា។

លោក Deschamps បានប្រាប់សន្និសីទសារព័ត៌មានមួយថា “ខ្ញុំបានពិភាក្សាជាមួយគាត់។ ខ្ញុំអាចបញ្ជាក់នូវអ្វីដែលខ្ញុំបានប្រាប់អ្នកកាលពីប៉ុន្មានសប្តាហ៍មុន គាត់នឹងក្លាយជាប្រធានក្រុមរបស់យើង” ។ 

បារាំង​នឹង​ប្រកួត​ជើង​ទី​មួយ​នៅ​ទឹកដីក្រូអាតនៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍ក្រោយហើយជើងទី២នឹងលេងនៅ​កីឡដ្ឋាន Stade de France នៅ​ថ្ងៃ​ទី ២៣ ខែ​មីនាក្នុងប្រទេសបារាំង៕

ដោយ៖ ភារៈ


ចែករំលែក៖