ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងពាណិជ្ជកម្មចិន ៖ ការទាក់ទងរវាងចិននិងអាមេរិកខាងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ឈរលើមូលដ្ឋានដែលគោរពគ្នា សមភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ក្រសួងពាណិជ្ជកម្មចិនឆ្លើយតបពីការទាក់ទងរវាងចិននិងអាមេរិកខាងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ការទាក់ទងឬពិគ្រោះពិភាក្សាតាមរបៀបណាក្តីក៏សុទ្ធតែចាំបាច់ត្រូវឈរលើមូលដ្ឋានដែលគោរពគ្នា សមភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ។ 

 គេហទំព័រ «CCFR China state-controlled media » ក្រសួង ពាណិជ្ជកម្ម ចិន បាន ធ្វើ សន្និសីទ សារព័ត៌មាន ជា ប្រចាំ នៅ ថ្ងៃទី ១៣ ខែ មីនា   ។ ពេល ឆ្លើយ សំណួរ ថា តើចិន និងអាមេរិក បាន កំណត់ ថ្ងៃខែ ដើម្បី ធ្វើ កិច្ចជំនួប ដោះស្រាយ បញ្ហា ពាណិជ្ជកម្មនៅ?   អ្នក នាំពាក្យ ក្រសួង ពាណិជ្ជកម្ម ចិន បាន ថ្លែងថា  ស្ថាប័ន ពាក់ព័ន្ធ របស់ ភាគី ចិន និង ភាគី អាមេរិក មាន ការ ទាក់ទងគ្នា ជាប់ រហូតមក ។ ភាគី ចិន ប្រកាន់ ខ្ជាប់ ជានិច្ចថា  ប្រឈម នឹង ការខ្វែង គំនិត និង ជម្លោះ ក្នុង វិស័យ សេដ្ឋកិច្ច និង ពាណិជ្ជកម្ម   ភាគីទាំងពីរ ចិន និងអាមេរិក ត្រូវ ប្រកាន់ អាកប្បកិរិយា សកម្ម និង សហការគ្នា បង្កើន ការទាក់ទង តាមរយៈ ការសន្ទនា ដោយ សមភាព ដើម្បី ស្វែងរក ដំណោះ ស្រាយ ដែល ភាគី ទាំងពីរ សុទ្ធតែ អាច ទទួល យកបាន ។ ប៉ុន្តែ គួរ បញ្ជាក់ថា មិនថា ការទាក់ទងឬ ពិគ្រោះពិភាក្សា តាម របៀបណា ក្តី ក៏ សុទ្ធតែ ចាំបាច់ ត្រូវ ឈរ លើ មូលដ្ឋាន ដែល គោរពគ្នា សមភាព និងផ្តល់ ផលប្រយោជន៍ ទៅវិញទៅមក  ការ គំរាមកំហែង វា បាន ត្រឹមតែ ធ្វើ ឱ្យ ជម្លោះ កាន់តែ តានតឹង ។ សង្ឃឹម ថា ភាគី អាមេរិក អាច ធ្វើ ការ ជាមួយ ភាគីចិន ឈរលើ គោលការណ៍ គោរពគ្នា សន្តិសហវិជ្ជមាន   ធ្វើ សហប្រតិបត្តិការ ឈ្នះ-ឈ្នះ  ដើម្បី ត្រឡប់មក កាន់ មាគ៌ា ត្រឹមត្រូវ វិញ ដែល ដោះស្រាយ បញ្ហា តាម រយៈ ការសន្ទនា និង ពិគ្រោះពិភាក្សា៕

ដោយ ៖ សិលា


ចែករំលែក៖