ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ 

១- អ្នកខ្លះថាមិនចង់ធ្វើនាយករដ្ឋមន្ត្រី = តែទោះជាចង់ធ្វើក៏មិនបានធ្វើដែរ បើមិនឈ្នះឆ្នោតផងនោះ?

២- ការនិយាយថាត្រកូលហ៊ុននៅពីក្រោយខ្នង = គ្រាន់តែជាការមួលបង្កាច់ដោយគ្មានភ័ស្តុតាងអ្វីឡើយ?

៣- ពាក្យថាកម្ពុជាជាកញ្ជះវៀតណាម = គឺជាពាក្យលាបព័ណ៌របស់ខ្មែរក្រៅប្រទេសខ្លះដែលមើលងាយជាតិសាសន៍ខ្មែរឯង។

៤- ខ្មែរនៅក្រៅប្រទេសមួយចំនួនតូចថាខ្លួនឆ្លាតហើយមើលងាយខ្មែរក្នុងស្រុកថាល្ងង់ខ្លៅ =  គឺជាលើកខ្លួនឯងមិនដឹងថាខ្លួនឯងកំពុងធ្វើខ្ញុំបរទេស។

៥- នៅកម្ពុជាកំពុងមានលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្ស = តើចង់ឲ្យកម្ពុជាងាកទៅរកស្អីទៀត?

៦- សព្វថ្ងៃកម្ពុជាកំពុងមានសន្តិភាពនិងការឯកភាពជាតិ = មានតែក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមទេដែលមិនចូលធ្លុងជាមួយជាតិ?

៧- នៅកម្ពុជាអត់មានបក្សពួកនិយមទេ = តែគណបក្សប្រជាជនកម្ពុជាឈ្នះការបោះឆ្នោត ការតែងតាំងមន្ត្រីគឺយកមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាមកតែងតាំង មិនយកមន្ត្រីបក្សប្រឆាំងមកតែងតាំងទេ ។

៨- នៅពេលលោកត្រាំឈ្នះឆ្នោតលោកយកមន្ត្រីរបស់លោកមកតែងតាំង = មិនតែប៉ុណ្ណោះលោកថែមទាំងដេញមន្ត្រីលោកបៃដឹនចេញពីការងារទៀតផង។

៩- រាជរដ្ឋាភិបាលកម្ពុជាកាន់អំណាចតាមឆន្ទៈប្រជាជនកម្ពុជាជាម្ចាស់ឆ្នោត = ដូច្នេះកុំចង់ផ្តួលរំលំរាជរដ្ឋាភិបាលឲ្យសោះអត់បានជាដាច់ខាត។

១០- តុលាការបារាំងការកោះហៅជនជាតិកម្ពុជាដែលសំណុំរឿងកើតឡើងនៅកម្ពុជា = សាម៉ីជនមានសិទ្ធិមិនចូលខ្លួនក៏បាន?៕

ដោយ ៖ សិលា


ចែករំលែក៖