ភ្នំពេញ ៖ បុរសម្នាក់បេីករថយន្ត BMW បុករថយន្ត Chevrolet ពីក្រោយពេញទំហឹង បណ្តាលឲ្យរុញទៅបុករះរនាំងដែកពុះចែកទ្រូងផ្លូវ រងការខូចខាតចំនួន៦ផ្ទាំង។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា គាត់បានឃើញបុរសម្នាក់បេីក រថយន្ដស៊េរីទំនើប ម៉ាក BMW ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា 1996.L.K បានបើកក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ជិតដល់ស្តុបមែរសឺដេស ផ្លូវ៦០ម៉ែត្រ ក៏ស្រាប់តែរថយន្ត BMW បានទៅបុកពីក្រោយរថយន្ដ Chevrolet ពណ៌កណ្តុរល្មែះ ពាក់ស្លាក លេខ ភ្នំពេញ 2BZ-1508 ដែលកំពុងបើកក្នុងទិសដៅស្របគ្នាបណ្ដាលឱ្យរថយន្ត Chevrolet ទៅបុករនាំងដែកពុះ ចែកផ្លូវ វិលមួយជុំទៅប៉ះរនាំងដែកបាក់ ចំនួន ០៦ផ្ទាំង បង្កការខូចខាតរថយន្តស្ទើរទាំងស្រុង ប៉ុន្តែសំណាងល្អមិនបង្កអោយមនុស្សណាម្នាក់រងរបួសនោះឡើយ។
ប្រភពដដែលបានបញ្ជាក់បន្ថែមថា កាលពីថ្មីៗកន្លងទៅនេះ គាត់ទើបតែឃើញអាជ្ញាធរយករនាំងដែកនេះមកដាក់ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែទើបតែមួយករណីនេះទេ បានសម្ពោធរនាំងដែកពុះចែកផ្លូវចំនួន០៦ផ្ទាំងមុនគេតែម្តង ។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចជំនាញ ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះមកធ្វើការវាស់វែងយករថយន្តទាំង០២គ្រឿង ទៅរក្សាទុករង់ចាំដោះស្រាយគ្នាពេល ក្រោយ ៕
ដោយ៖សុខា សែនជ័យ