អន្តរជាតិ ៖ នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ១៤ ខែមីនា អ្នកសារព័ត៌មានបានទទួលដំណឹងពី ក្រសួង សន្តិសុខសាធារណៈ ចិន ថា ស្របនឹងជើងហោះហើរអាកាសចរណ៍ស៊ីវិលរបស់ចិនជាច្រើនបានចុះចត នៅអាកាស យានដ្ឋាន ទី ក្រុង Nanjing ខេត្ត Jiangsu និងអាកាសយានដ្ឋាន អន្តរជាតិ Pudong ទីក្រុង Shanghai ជនល្មើសឆបោកតាមអនឡាញ ជនជាតិ ចិន ចំនួន ២២៥៥ នាក់ទៀតមកពីតំបន់ Myawaddy របស់មីយ៉ាន់ម៉ាត្រូវបាននាំត្រឡប់ទៅ ប្រទេស ចិន វិញដោយស្ថាប័ន សន្តិសុខ សាធារណៈចិនឆ្លងកាត់ ប្រទេសថៃ នាពេលថ្មី ៗ នេះ ។
គេហទំព័រ «CCFR China state-controlled media » ចាប់ថ្ងៃទី ២០ ខែកុម្ភៈមក ប្រទេស ចិន មីយ៉ាន់ម៉ា និងថៃ បានចាប់ផ្តើមការងារធ្វើ មាតុ ភូមិនិវត្តន៍ ជនល្មើសឆបោកតាម អនឡាញ នៅក្នុងតំបន់ Myawaddy របស់មីយ៉ាន់ម៉ា ជន ល្មើសឆបោកតាមអនឡាញ ជន ជាតិ ចិនសរុបចំនួន ២៨៧៦ នាក់ត្រូវបាននាំត្រឡប់ទៅប្រទេសចិនវិញ ៕
ដោយ ៖ សិលា