ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ ស្នើ សុំឲ្យ អង្គការ AL Salam ដើម្បីកិច្ចការ មនុស្សធ៏ម មកពីរដ្ឋគុយវ៉ែតបន្ដ គម្រោង បង្កើតសាកល វិទ្យាល័យ និង មជ្ឍ មណ្ឌលពាណិជ្ជកម្មនៅកម្ពុជា ព្រោះកម្ពុជា កំពុងត្រូវការចាំបាច់ នូវ ធនធាន មនុស្សប្រកបដោយគុណភាព ប្រសិទ្ធភាព ដើម្បីដឹកនាំប្រទេស ជាតិឆ្ពោះទៅរកភាពរីកចម្រើន រុងរឿងនាថ្ងៃអនាគត ។
លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និង ជាប្រធានអង្គការ មូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជាបានស្នើសុំបែបនេះ ខណៈលោក ទទួលជួប ពិភាក្សាការងារជាមួយ គណៈប្រតិភូ មកពីរដ្ឋគុយវ៉ែត ដឹកនាំ លោកបណ្ឌិត Hamad Rashid ប្រធានអង្គការសម្ព័ន្ឋពិភាក្សា ពិភពលោក និង បណ្ឌិត Khalid Al Farij ប្រធានអង្គការ AL Salam ដើម្បីកិច្ចការ មនុស្សធម៌និងសប្បុរសធម៌ លោកបណ្ឌិត Bassam Ahmad បុព្វជិក ប្រចាំការ នៅក្រសួងគរុភ័ណ្ឌសា សនា របស់រដ្ឋគុយវ៉ែត កាលពីថ្ងៃទី ០៦ កញ្ញា ឆ្នាំ ២០១៦ នៅស្នាក់ការអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ។
លោកអូស្មាន ហាស្សាន់ បាន បញ្ជាក់ថា៖ តាមរយៈ កិច្ចសហប្រតិបត្ដិការ ល្អ រវាងកម្ពុជា និងរដ្ឋគុយវ៉ែត កន្លងមក លោកសូមឲ្យដំណើរការ គម្រោង បង្កើតសកាលវិទ្យាល័យមួយនៅកម្ពុជា ដែលមាន មហា វិទ្យាល័យ ជំនាញសំខាន់ៗ ជាពិសេសជំនាញបច្ចេកទេស វិស្វកម្ម ឧស្សាហកម្ម និង កសិកម្ម ឲ្យឆាប់នៅកម្ពុជា ។ លោកបន្ដថា៖ ក្រៅពីគម្រោងបង្កើត សកលវិ ទ្យាល័យ រដ្ឋគុយវ៉ែត ក៍និង មាន
គម្រោង បង្កើតមជ្ឍមណ្ឌលពាណិជ្ជកម្ម មួយ ដើម្បីរក ប្រាក់ចំណូលផ្គត់ផ្គង់ដល់សហគមន៍កម្ពុជា ដែលភាគីគុយវ៉ែតជាអ្នករ៉ាប់រង ទាំងស្រុងនូវ ដើមទុនដែលបានមកពីទ្រព្យគរុភ័ណ្ឌសាសនាឥស្លាមរបស់ក្រសួងគរុភ័ណ្ឌនៃរដ្ឋគុយវ៉ែត ។
លោកបណ្ឌិត Hamad Rashid បានបញ្ជាក់ថា៖ តាមរយៈអង្គការសម្របសម្រួល និងអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិម កម្ពុជា ជាអង្គការដៃគូរ មួយដ៍ល្អ លោកក៍និងមាន គម្រោង នេះ ឲ្យដំណើរការបានលឿនផងដែរ តាមរយៈកិច្ចសហការល្អជាមួយគណៈដឹកនាំជាន់ខ្ពស់ នៃសាសនា ឥស្លាមកម្ពុជា ជាស្ថាប័នកំពូលឥស្លាមដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាល ហើយគម្រោង នេះក៏តម្រូវអោយអនុវត្តតាមគោលការណ៍ របស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ និងទទួលស្គាល់តាមរយៈ ក្រសួង ការ បរទេស និង ស្ថានទូតនៃប្រទេសទាំងពីរផងដែរ។
លោក បណ្ឌិត Khalid Al Farij ប្រធានអង្គការ AL Salam ដើម្បីកិច្ចការមនុស្សធម៌និងសប្បុរសធម៌ បានបញ្ជាក់ថា ៖ សព្វថ្ងៃអង្គការរបស់លោកកំពុងដំណើរប្រកបដោយជោគជ័យនូវការសាកលវិទ្យាល័យ និងគម្រោង ពាណិជ្ជកម្មទ្រទ្រង់សហគមន៍នៅប្រទេសតាជីគីស្ថាន នៅភីលីពីន និងកំពុងបន្តគម្រោង នៅប្រទេសថៃ ហើយជំហានបន្តសង្ឃឹមថាក្នុងពេលឆាប់ៗនេះនិងមាននៅកម្ពុជា។ លោកបន្តថា ៖ តាមពិតយើងខ្ញុំយល់ ឃើញថា រាល់គម្រោងក្នុងការប្រៀងទុក គឺកម្ពុជាជាប្រទេសដែលផ្តល់សក្តានុពល និងមានលទ្ឋភាព ក្នុងការក្នុងការបង្កើតគម្រោងគ្រប់បែបយ៉ាង ព្រោះលក្ខណ្ឌពិសេសត្រង់ថា កម្ពុជាមាន រដ្ឋាភិបាល ក្រោមការ ដឹកនាំរបស់សម្តេចតជោ ហ៊ុន សែន បានផ្តល់ភាពកក់ក្តៅ និងសិទ្ឋសេរីភាពជូន ប្រជាជាតិទាំងមូល និង ធ្វើអោយកម្ពុជាមានការអភិវឌ្ឍន៍ ជឿនលឿន ម្យាងទៀតកម្ពុជា ក៏ជាប្រទេស មួយដែល សម្បូរទៅដោយវត្ថុធាតុដើម និងធនធានធម្មជាតិ គ្រប់បែបយ៉ាង។
លោកបន្ដថា៖ នៅថ្ងៃទី០៥ ខែកញ្ញា ២០១៦ ម្សិលមិញនេះអង្គការរបស់លោករៀបចំពិធីទន្ទេញគម្ពីរអាល់គួរអាន សម្រាប់បេក្ខជន បេក្ខនារី ជាក្មេងក្រិមអាយុពេញវ័យ សម្រាប់ខេត្តកំពង់ចាម និង ត្បូងឃ្មុំ ហើយជាលទ្ឋផលពិធីនេះប្រព្រឹត្តបានជោគជ័យល្អ ដោយបេក្ខជនទាំងពីរភេទ សុទ្ឋតែជាអ្នកមានសមត្ឋភាពប្រហា់ប្រហែលគ្នា។បណ្ឌិត Khalid Al Farij បានបន្តថា នេះអាចចាត់ទុកជាគម្រោងជោគជ័យមួយ សម្រាប់កិច្ចការប្រលងថ្នាក់ខេត្ត ហើយអង្គការរបស់លោកស្នើអោយមាកិច្ចសហការជាមួយចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ដើម្បីបង្កើតកម្មវិធីដដែលនេះនៅឆ្នាំក្រោយទៀត តែជាលក្ខណៈជាតិទូទាំងប្រទេសផងដែរ។
ក្នុងជំនួបនេះដែរ គណៈប្រតិភូ ក៏បានអញ្ជើញលោក អូស្មាន ហាស្សាន់ អោយដឹកនាំគណៈប្រតិភូកម្ពុជាទៅ ទស្សនកិច្ច នៅរដ្ឋគុយវ៉ែត ដើម្បីផ្សាភ្ជាប់ និងពង្រឹងទំនាក់ទំនងផងដែរ។
ជាមួយគ្នានេះផងដែរ លោក អូស្មាន ហាស្សាន់ ក៍ បានយល់ស្របព្រមទាំងឯកភាពពីគម្រោង ដែលមានការលើកឡើងពី សំណាក់ភាគីគុយវ៉ែត ដោយនិងសហការជ្រោមជ្រែងធ្វើយ៉ាងណាអោយ ដំណើរការគម្រោងទាំង ពីរខាងលើ ប្រព្រឹត្តទៅបានរលូន។ ទាក់ទិននឹងការបង្កើតសាកលវិទ្យាល័យ លោករដ្ឋមន្រ្តីប្រតិភូ សន្យានឹងរកដីនៅជាយរាជធានីភ្នំពេញក្នុងពេលឆាប់ៗនេះ ដើម្បីអនុវត្តគម្រោងដូចការលើក ឡើងរបស់ ភាគីម្ចាស់ជំនួយ។ ឆ្លើយតបនឹងការអញ្ជើញរបស់ភាគីគុយវ៉ែត លោកអូស្មាន ហាសស្សាន់ សន្យាថា នឹងរៀបចំស្នើអោយមានទស្សនកិច្ចមួយជាផ្លូវការ នៅចុងឆ្នាំ២០១៦នេះ រឺអាចនឹង ដើម ឆ្នាំ២០១៧ តាម លទ្ឋភាព និងឱកាសដែលអាចធ្វើទៅបាន ៕ សំរិត