ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- សហរដ្ឋអាមេរិកបានបណ្តេញឯកអគ្គរដ្ឋទូតអាហ្វ្រឹកខាងត្បូងចេញមកពីបទស្អប់លោកត្រាំ = នៅកម្ពុជាសមត្ថកិច្ចបានចាប់បុរសម្នាក់លក់ចាប់ហួយនៅបាត់ដំបងពីបទប្រមាថសម្តេចតេជោ ហ៊ុន សែន។
២- តា សុខ និយាយប្រមាថសម្តេចតេជោ ហ៊ុន សែន ដោយនឹកថាសម្តេចតេជោ ហ៊ុន សែននឹងជួបគ្រោះ = បើនៅស្រុកខ្មែរតាសុខនឹងត្រូវចូលពន្ធនាគារ?
៣- តា សុខ ប្រមាថថាសម្តេចតេជោ ហ៊ុន សែន និយាយច្បាប់ព្រៃ = ដោយគ្រាន់តែសម្តេចមានប្រសាសន៍មិនត្រូវចិត្តខ្លួន?
៤- ការនិយាយថាបាតុភាពគុបស្បែកជើងនៅសហរដ្ឋអាមេរិកគឺចេញពីក្នុងគណបក្សប្រជាជនកម្ពុជា = មានន័យបំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា?
៥- យុទ្ធសាស្ត្រផ្ការីករបស់ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយម ដឹកនាំដោយទណ្ឌិតក្បត់ជាតិមិនអាចទៅរួចទេ = ព្រោះក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមនេះគ្មានកម្លាំងនយោបាយនិងសកម្មជននៅក្នុងប្រទេស មិនអាចមានសកម្មភាពអ្វីបានឡើយ។
៦- ក្នុងករណីមានសកម្មភាពណាមួយរបស់ក្រុមឧទ្ទាមក្រៅច្បាប់ដាច់ខាតរាជរដ្ឋាភិបាលកម្ពុជាមិនអត់ឱនឲ្យជាដាច់ខាត = ត្រូវតែចាត់វិធានការណ៍បង្ក្រាបឲ្យបានជាដាច់ខាតមិនឲ្យងើបបានឡើយ ហើយបើហ៊ានព្រហើននឹងត្រូវកម្ទេចទៀតគឺងើបមួយវ៉ៃមួយ។
៧- ទោះបីទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ធ្លាប់និយាយវាយប្រហារលោកត្រាំក្តី = ក៏លោកត្រាំមិនយកចិត្តទុកដាក់នឹងបុគ្គលរូបនេះ តើបុគ្គលរូបនេះអាចទៅសហរដ្ឋអាមេរិកបាន។
៨- សម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសជាង៤០ឆ្នាំហើយមានការរីកចម្រើនហួសស្មាន = រឿងអីថាសម្តេចនាំខ្មែរចូលរណ្តៅ?
៩- ប្រជាជនកម្ពុជារស់នៅក្នុងសន្តិភាព សម្បូរសប្បាយ ជីវភាពត្រូវកែលំអជាលំដាប់ = មានតែសកម្មជនក្រុមឧទ្ទាមក្រៅច្បាប់ទេដែលចាញ់បោកមេខ្លួនមានជីវភាពក្រីក្រ?
១០- គណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសពីក្រីក្រទៅរកការរីកចម្រើន = មិនមែនដឹកនាំប្រទេសទៅរកភាពក្រីក្រនិងចូលរណ្តៅដូចជនអគតិខ្លះថាទេ ៕
ដោយ ៖ សិលា