អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ លោក Li Ming អ្នកនាំពាក្យរបស់ទីភ្នាក់ងារអភិវឌ្ឍន៍និង សហប្រតិបត្តិការ អន្តរជាតិចិន បានថ្លែង នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ កាលពីថ្ងៃទី ១៧ ខែ មីនា ថា សហរដ្ឋអាមេរិក មាន ការកែ សម្រួល ជាក់ស្តែង ចំពោះគោលនយោបាយជំនួយ បរទេសរបស់ខ្លួន ដោយកាត់បន្ថយគម្រោង ជំនួយ ជាង ៩០ % ការ កែ សម្រួល បែប នេះបាន រំលោភលើការសន្យា និងកាតព្វកិច្ចពាក់ព័ន្ធរបស់ខ្លួន ដែលបានធ្វើឡើងក្រោម ក្របខ័ ណ្ឌ របស់អង្គការសហប្រជាជាតិ ប្រការ នេះ ផ្ទុយទៅនឹងនិន្នាការទូទៅ និងមិនអាច ទទួលបាន ការ គាំទ្រ នោះ ឡើយ ។
គេហទំព័រ «CCFR China state-controlled media » លោក Li Ming បានថ្លែង បន្ត ថា ការសន្យា របស់ចិនស្តីពី ការបង្កើនការ ផ្តល់ ធនធានសម្រាប់ កិច្ចសហប្រតិបត្តិការផ្នែក ការ អភិវឌ្ឍសកល នឹងមិនផ្លាស់ប្តូរឡើយ គោល ការណ៍ របស់ ចិនដែល មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ ប្រទេស ដទៃ គ្មាន អម លក្ខខណ្ឌនយោបាយ និងអនុវត្ត តាម ពាក្យ សន្យា របស់ ខ្លួន មិនផ្លាស់ប្តូរឡើយ ហើយជំហរ របស់ ចិនដែល ធ្វើ ការពិភាក្សា ដោយ ស្មើភាព និងធ្វើ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះជាមួយដៃគូ កំពុង អភិវឌ្ឍន៍នៅប្រទេស សកល ខាងជើង និងខាងត្បូងក៏ មិន ផ្លាស់ប្តូរឡើយ៕
ដោយ ៖ សិលា