រូបភាពដែលសារព័ត៌មានចិនបានផ្សាយ បង្ហាញឲ្យឃើញថា សកម្មភាពផលិតនាវាផ្ទុកយន្តហោះរបស់ចិនលឿនទៅមុខយ៉ាង ឆាប់រហ័ស។ នាវាផ្ទុកយន្តហោះ Type 001 អាចនឹងត្រូវដាក់ឈ្មោះថា ក្វាងចូវ និង Type002 ដាក់ឈ្មោះតៃវ៉ាន់ ។
សារព័ត៌មានចិនកាលពីថ្ងៃទី៥ ខែកញ្ញា បានផ្សាយរូបភាពឲ្យឃើញថា នាវាផ្ទុកយន្ត ហោះខាងលើកំពុងតែដំឡើងជាន់ទី៥។ នាវាផ្ទុកយន្តហោះ Type 001 នឹងត្រូវដាក់ចុះទឹកនៅចុងឆ្នាំ២០១៦។ ចំណែកនាវាផ្ទុក យន្តហោះទី៣ Type 002 នឹងចាប់ផ្តើម ផលិតនៅពេលខាងមុខឆាប់ៗនេះ។
សារព័ត៌មានកូរ៉េខាងត្បូងបានផ្សាយថា នាវាផ្ទុកយន្តហោះ Type 001 របស់ចិន នឹងដាក់ឲ្យប្រើប្រាស់នៅក្នុងជួរកងទ័ពជើង ទឹកក្នុងរយៈ២ទៅ៣ឆ្នាំខាងមុខក្រោយការសាកល្បងទទួលបានជោគជ័យ។
មន្ត្រីអាមេរិកក៏បានបញ្ជាក់ផងដែរថា ចាប់តាំងពីពេលនេះដល់ឆ្នាំ២០២៥ ចិន នឹងផលិតបាននាវាផ្ទុកយន្តហោះ៦គ្រឿង ក្នុងនោះមានពីរគ្រឿងដើរដោយថាមពលបរមាណូ។ សកម្មភាពខាងលើរបស់ចិនគឺដើម្បីពង្រឹងការគ្រប់គ្រងដែនសមុទ្រនៅលើឆាកអន្តរជាតិ៕ ម៉ែវ សាធី