ព័ត៌មានទាន់ហេតុការណ៍៖

សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ សហការជាមួយអាវុធហត្ថក្រុង បន្ដឃាត់រថយន្ដស៊េរីទំនើប២គ្រឿង ដែលអត់ពន្ធ

ចែករំលែក៖

ភ្នំពេញ៖ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ សហការជាមួយអាវុធហត្ថក្រុង បានបន្ដឃាត់រថយន្ដស៊េរីទំនើប២គ្រឿង ដែលអត់ពន្ធ នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីមន្ដ្រីគយ បានឲ្យដឹងថា រថយន្ដដែលកម្លាំងជំនាញឃាត់បាននេះ ម៉ាក Lexus RX 350 ឆ្នាំ២០១០ ពណ៌ស មួយគ្រឿង និងAudi A6 ឆ្នាំ២០០៦ ពណ៌ស ១គ្រឿង  ។ សាខាគយ និងរដ្ឋាករ អំពាវនាវឲ្យម្ចាស់យានយន្ត ដែលពុំទាន់បំពេញកាតព្វកិច្ចពន្ធ មេត្តាចូលមកបង់ពន្ធ ហើយគ្រប់អាជីវករទាំងអស់ មេត្តាជ្រាបថារាល់ទំនិញនាំចូល ដែលអាចដាក់លក់លើទីផ្សារបាន ត្រូវជាទំនិញដែលបានបង់ពន្ធរួចរាល់ ៕ ថាច់ យ៉ាត

 

2 1

 


ចែករំលែក៖