ភ្នំពេញ៖ ម៉ូតូហុងដាឌ្រីមជិះឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូ និចបុកបណ្ដាលឲ្យរបួសធ្ងន់ស្រាល៣នាក់កាលពីវេលាម៉ោង៨យប់ថ្ងៃទី១៨ខែមីនាឆ្នាំ២០២៥ជិតមហោស្រពកោះពេជ្រ ផ្លូវកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ អោយដឹងថា មុនពេលកេីតហេតុ គេបានឃើញបុរសម្នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 1KK7954 ឆ្លងចេញចេញពីការដ្ឋានមួយកន្លែង បំណងទៅរកស្តាំរបស់ខ្លួន លុះម៉ូតូឆ្លងបានពាក់កណ្ដាលផ្លូវ ក៏ស្រាប់តែមានក្មេងជំទង់ប្រុសស្រី២នាក់ជាសង្សារនឹងគ្នា បានជិះម៉ូតូម៉ាក ស៊ុយស៊ុគីនិច ពណ៌សលាយលឿង អត់មានស្លាកលេខ បានជិះបោះពួយតាមបណ្ដោយផ្លូវកោះពេជ្រទិសដៅពីត្បូងទៅជើងល្បឿនលឿនក៍ជ្រុលទៅបុកនិងម៉ូតូហុងដាឌ្រីមដែលជិះឆ្លងផ្លូវយ៉ាងពេញទំហឹងបណ្ដាលឲ្យរងការខូចខាតម៉ូតូទាំងសងខាងយ៉ាងដំណំ ព្រមទាំងធ្វើឲ្យបុរសជាអ្នកជិះម៉ូតូហុងដាឌ្រីម របួសបែកក្បាលនិងផ្ទៃមុខ ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។
ដោយឡែកខាងម៉ូតូនិចវិញ អ្នកបេីករបួសត្រង់ក្បាលក៍បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យចំនែកនារីជាសង្សាររបួសពកក្បាលខាងមុខតិចតួចមិនទៅមន្ទីរពេទ្យនោះទេ ។
ក្រោយកេីតហេតុនៅសល់ម៉ូតូត្រូវបានសមត្ថកិច្ចវាស់វែងយកទៅសង្គ្រោះនៅអធិការដ្ឋាននគរបាលខណ្ឌចំការមនរងចាំដំណោះស្រាយ ៕

ដោយ៖សុខាសែនជ័យ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច