ភ្នំពេញ៖ ជនសង្ស័យ៣នាក់ធ្វើសកម្មភាពលួចម៉ូតូគេចខ្លួនបាន១១ថ្ងៃត្រូវ បានម្ចាស់ម៉ូតូរងគ្រោះប្ដឹងសមត្ថកិច្ចចុះទៅ ឃាត់ខ្លួននាំមកសួរនាំនៅប៉ុស្តិ៍ រួចហើយប្រគល់ជនសង្ស័យទាំង៣នាក់ទៅឱ្យប៉ុស្តិ៍កំបូល ខណ្ឌកំបូល ដើម្បីសួរនាំបន្ត។
ហេតុការណ៍ឃាត់ខ្លួននេះបានកេីតឡើងនៅម៉ោង ៥និង២០នាទីព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅចំណុចបន្ទប់ជួល ភូមភូមិព្រៃទា១ សង្កាត់ចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននោះទី១ ឈ្មោះ អន សេងហ័រ ភេទប្រុសអាយុ ២០ ឆ្នាំមានមុខរបរមិនពិតប្រាកដ ទី២ ឈ្មោះ ទិន វិច្ឆិកា ភេទប្រុស អាយុ ១៨ ឆ្នាំមានមុខរបរមិនពិតប្រាកដ ទី ៣ ឈ្មោះ នី ភេទប្រុសអាយុ ១៨ ឆ្នាំមានមុខរបរមិនពិតប្រាកដជនសង្ស័យទាំង៣នាក់ស្នាក់នៅបន្ទប់ជួលខាងលើដកហូតបានម៉ូតូ១គ្រឿងម៉ាកស៊ុយស៊ូគីនិកពណ៌ស លាយលឿនពាក់ស្លាកលេខព្រៃវែង1Y-0227។
ចំណែកជនរងគ្រោះឈ្មោះ បុិច សុី ភេទ ស្រី អាយុ ២០ឆ្នាំ មុខរបរ ធ្វើការងារនៅហាង បច្ចុប្បន្នស្នាក់នៅភូមិតាសេក សង្កាត់កំបូល ខណ្ឌ កំបូល រាជធានី ភ្នំពេញ មានស្រុកកំណើតភូមិព្រែកឆ្តោ ឃុំកំពង់អុស ស្រុកជល់គីរី ខេត្ត កំពង់ឆ្នាំង ។ ម៉ូតូដែលដែលជនសង្ស័យលួចយកនោះម៉ាកហុងដាប៊ីត ពណ៌ខ្មៅលាយសក្រហមពាក់ស្លាកលេខកំពង់ឆ្នាំង1O-1412។
ប្រភពព័ត៌មានពីនារី រងគ្រោះ ម្ចាស់ ម៉ូតូ បាន អោយដឹងថា ជនសង្ស័យ ត្រូវ បាន មិត្តភក្ដិ និង គ្នា ទេីបស្គាល់រាប់ អានគ្នាបាន ២ខែ ប៉ុណ្ណោះ រួច ហើយ សុំ មក លេង ដល់ បន្ទប់ ជួលពីរ ដង ក៏ ធ្វើ សកម្មភាពលួចយកកូន សោម៉ូតូទៅ បាត់ អស់មួយ បន្ទាប់មកលេងលេីក ទី៣ត្រូវ នឹង ថ្ងៃ ទី ៨ខែ មីនា ឆ្នាំ ២០២៥ ខណៈ នារីរងគ្រោះទុកម៉ូតូនៅជាន់ខាង ក្រោម រួច ឡើង ទៅសំរាកក្នុងបន្ទប់ជាន់ទី៣ ខាងលើ ភ្លេច ខ្លួន ជនសង្ស័យ បានឱកាស ក៏ធ្វើ សកម្មភាពលួចយកម៉ូតូ បាន សម្រេច ជិះគេចខ្លួនទៅបាត់ ស្រមោល។បន្ទាប់ មក ជនរងគ្រោះ បានទៅដាក់បណ្ដឹងនៅ ប៉ុស្តិ៍រដ្ឋបាល សង្កាត់ កំបូល ដេីម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យទាំងនោះ ។
ប្រភពដដែលបានបន្តទៀតថា នារី រងគ្រោះបានឱ្យមិត្តភក្តិ ស្រីម្នាក់ ដែលស្គាល់គ្នា តេលួងលោម ទាក់ទង ជនសង្ស័យរហូតប្រាប់ទីតាំងកន្លែង ដែលស្នាក់នៅ ចំណុច ភូមិ ព្រៃទា១ សង្កាត់ ចោមចៅ៣ រួចហើយ នារីរងគ្រោះ ក៏ មក ប្ដឹងសមត្ថកិច្ចមូលដ្ឋានអោយជួយ អន្តរាគមន៍ ចុះទៅ ធ្វើការឃាត់ខ្លួន ជនសង្ស័យទាំង៣នាក់បាន ភ្លាមៗ នាំ មក សួរចម្លើយ នៅប៉ុស្តិ៍ភ្លាមៗ ។
បច្ចុប្បន្នជនសង្ស័យនឹងវត្ថុុតាងត្រូវបានសមត្ថកិច្ច ប៉ុស្តិ៍សង្កាត់ចោមចៅ៣ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍កំបូល ដើម្បីចាត់ការបន្តតាមនីតិវិធីដោយសារកេីតហេតុនៅទឹកដី សង្កាត់កំបូល ៕

ដោយ៖ ជ្រោយពេជ្រ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច