ខេត្តពោធិ៍សាត់៖ រថយន្ដជាច្រើនគ្រឿងដឹកជញ្ជូនផលអនុផលព្រែឈើរបស់ឈ្មោះ សៅរ៍ ម៉ាច អ្នកប្រមូលផល អនុផលព្រៃឈើ ដោយសម្អាតបាតអាងវារីអគ្គិសនីស្ទឹងពោធិ៍សាត់នាកន្លងមក អាចបំពានលិខិតអនុញ្ញាតដោយសារតែភាពធូរលុងពីមន្រ្តីជំនាញបរិស្ថាននិងរដ្ឋបាលព្រៃឈើ ដែលនាំឲ្យបាត់បង់ថវិការដ្ឋ បន្ទាប់ពីកម្លាំងសហការសម្របសម្រួលដោយលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ធ្វើការបង្រ្កាបបានរថយន្តភ្លៅ០៦ដែលមានផ្ទុកផលអនុផលព្រៃឈើ១គ្រឿង រហូតដល់ទៅចំនួន82,80ស្ទែរ ដើម្បីនាំយកទៅផ្នែករដ្ឋបាលព្រៃឈើក្រវាញចាត់ការបន្ត នេះបើតាមការបញ្ជាក់ពីក្រុមសមត្ថកិច្ចដែលបានចុះបង្រ្កាបផ្ទាល់ ។
ប្រភពឲ្យដឹងទៀតថា រថយន្តផ្ទុកផល អនុផលព្រៃឈើ ត្រូវបានបង្ក្រាបនោះម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ទឹកប៊ិក ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-3168 សណ្ដោងរុឺម៉ក ពាក់ស្លាកលេខ ត្បូងឃ្មុំ 4A-3926 យីឌុបភ្លៅ០៦ មានផ្ទុកផលអនុផលព្រៃឈើចំនួន៨២,៨០ស្ទែរ ដែលលិខិតអនុញ្ញាតឲ្យត្រឹមចំនួន៥០ស្ទែរ ថ្ងៃចេញដំណើរថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ផុតសុពលភាព ថ្ងៃទី១៦ ខែមីនា ឆ្មាំ២០២៥ ពីចំណុចភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ឆ្ពោះទៅភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយរថយន្តត្រូវបានបង្រ្កាបនៅវេលាម៉ោងប្រមាណជាង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចំណុចរង្វង់មូលក្រូច ស្ថិតនៅភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
ប្រភពបញ្ជាក់ទៀតថា រថយន្តផ្ទុកផលអនុផលព្រៃឈើ(អុសចម្រុះ)លើសទាំងចំនួនស្ទែរ លើសទាំងពេលវេលាក្នុងការចេញដំណើរនេះ កំណត់ហេតុស្ដីពីការចុះពិនិត្យនិងវាស់វែងជាក់ស្ដែងពីសំណាក់មន្រ្តីជំនាញបរិស្ថានខេត្តពោធិ៍សាត់មានលោក ទុយ រ៉ា លោក បូ សំអាត និងម្ចាស់ស្មើសុំ សៅរ៍ ម៉ាច ចុះហត្ថលេខាដោយលោក និន សុខគង់ នាយសង្កាត់រដ្ឋបាលព្រៃឈើក្រពើពីរ ហេតុអ្វីរថយន្តនេះផ្ទុកលើសចំនួនលិខិតអនុញ្ញាតទៅរួច? ឬចុះត្រួតពិនិត្យនេះធ្វើរបៀបបិទភ្នែក? នេះគ្រាន់តែត្រួតពិនិត្យរថយន្តត្រឹមតែ១គ្រឿងចុះកន្លងទៅរថយន្តក្នុង១យប់ៗរាប់សិបគ្រឿង បាត់បង់ថវិកាជាតិអស់ប៉ុន្មាន ឬទៅចូលហោប៉ៅបុគ្គល? មន្រ្តីបង្គាប់ការដើម្បីត្រួតពិនិត្យការងារនេះមានច្រើនរូបដែរ គួរចុះស្រាវជ្រាវឡើងវិញផង បើពុំដូច្នេះទេបាត់បង់ទាំងព្រៃឈើទាំងថវិកាជាតិហើយ ។
ប្រភពបង្ហើបដែរថា ទោះជាយ៉ាងណាក្ដីក្នុងករណីបង្រ្កាបរថយន្ថដឹកផលអនុផលព្រៃឈើនេះ គេពុំឃើញលោក សៅរ៍ ម៉ាច មានការអនុញ្ញាតឱ្យអ្នកប្រមូលផល អនុផលព្រៃឈើ វារីអគ្គីសនី ស្ទឹងពោធិសាត់១ ទំនាក់ទំនងសួរនាំមកសមត្ថកិច្ចនោះទេ បែរជាមានវត្តមានលោកស័ក្តិ៤(ចាន់ ឃៀង)ដែលមានតួនាទីជាអធិការរងនៃអធិការដ្ឋាននគរបាលស្រុកក្រគរ ធ្វើការទំនាក់ទំនងសួរនាំមកមន្រ្តីជំនាញរដ្ឋបាលព្រៃឈើ ដែលទំនងសុំការសម្របសម្រួសទៅវិញ ឬមួយលោកស៤(ចាន់ ឃៀង)ជួញឈើដែរ? ប៉ុន្តែសព្វថ្ងៃគេសង្កេតឃើញគាត់និងកូនចៅប្រដេញរថយន្តដឹកទំនិញទូទាំងខេត្តពោធិ៍សាត់ ដែលសង្ស័យដើម្បីប្រមូលសេដ្ឋកិច្ចនោះទេ តែថាមិនត្រូវដែរ នៅស្រុកក្រគរ នរណាក៍គេស្គាល់គាត់ឈ្មោះ ម៉ៅ ធ្លាប់រកស៊ីឈើធំណាស់យូរមកហើយ ៕
ដោយ៖ ប៉ឹម ពិន