ភ្ភ្នំពេញ ៖ រថយន្តឡិចស៊ីស RX330 មួយគ្រឿង សង្ស័យថាអ្នកបើកបរស្រវឹងបានរេចង្កូតធ្លាក់ចិញ្ចើមផ្លូវ ទៅបុកដើមក្ងោកមួយដើម បាក់មែកធ្លាក់មកលេីផ្លូវចំណែករថយន្តរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
ហេតុការណ៍នេះបានបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ខែមីនា ឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ដែលស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមប្រភពពត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថានៅមុនពេលកេីតហេតុ គេឃើញរថយន្តម៉ាកឡិចស៊ីសRX 330ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BI-2171 បេីកបរដោយបុរសម្នាក់ នឹងស្រ្តីម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកេីតទៅលិច ក្នុងល្បឿនយ៉ាងលឿនលុះបេីកមកដល់ចំណុចកេីតហេតុបានរេចង្កូតទៅផ្នែកខាងស្តាំ ហេីយជ្រុលទៅបុកដេីមក្ងោកពេញទំហឹងបណ្តាលឲ្យបាក់មែកធ្លាក់មកលេីផ្លូវ ចំណែករថយន្តបង្កវិញរងការខូចខាតយ៉ាងធ្ងន់ធ្ងរ នឹងបែកទាំងពោងសុវត្ថិភាព បែកកញ្ចក់ផ្នែកខាងមុខនឹងខ្ទេចមួយកំណាត់ខាងមុខយ៉ាងធ្ងន់ធ្ងរ ។
ប្រភពព័ត៌មានពីកេីតហេតុបាននិយាយទៀតថា ខណៈពេលគ្រោះថ្នាក់ភ្លាមៗអ្នកបេីកបរព្រមទាំងអ្នករួមដំណើរបាននាំគ្នាចុះពីរថយន្តហេីយរត់គេចខ្លួនបាត់ស្រមោលដោយទុករថយន្តនៅកន្លែងកើតហេតុ ។
ក្រោយពេលកេីតហេតុដោយឃើញសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានមកដល់ចំណុចកេីតហេតុភ្លាមៗដោយនាំបងប្អូនប្រជាពលរដ្ឋនាំគ្នាលេីកមែកក្ងោកដែលបាក់នៅលេីផ្លូវដាក់អែបខាងដេីម្បីសម្រួលចរាចរណ៍ ហេីយរថយន្តបង្កខាងលើត្រូវបានសមត្ថកិច្ចជំនាញនៃការរិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីធ្វើការស្ទូចយកទៅរក្សាទុកដេីម្បីរង់ចាំការដោះស្រាយគ្នាពេលក្រោយ ៕
ដោយ ៖សុខាសែនជ័យ