ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិថៃចំនួន០៩នាក់ជាប់ពាក់ព័ន្ធបទល្មើសលួចឆ្លងដែនត្រូវកម្លាំងជំនាញបញ្ជូនទៅប្រទេសរបស់ខ្លួនវិញ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កម្ពុជាបានបញ្ជូនចេញពីប្រទេសនូវជនជាតិថៃចំនួន ០៩នាក់ជាប់ពាក់ព័ន្ធបទល្មើសលួចឆ្លងដែន(គ្មានលិខិតឆ្លងដែន) និងស្នាក់នៅធ្វើការងារខុសច្បាប់ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១១:០៥នាទី ដោយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានសហការជាមួយកម្លាំងការិយាល័យអនុវត្តនីតិវិធី និងគ្រប់គ្រងកន្លែងត្រៀមបណ្តេញចេញ។ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោកអនុសេនីយ៍ឯក សុខ បូរិទ្ធ ឋានៈនាយផ្នែក ធ្វើការប្រគល់-ទទួល និងបញ្ជូនចេញពីប្រទេសនូវជនជាតិថៃចំនួន០៩នាក់ ស្រី ០៣នាក់ ពាក់ព័ន្ធបទល្មើសលួចឆ្លងដែន(គ្មានលិខិតឆ្លងដែន) និងស្នាក់នៅធ្វើការងារខុសច្បាប់ ។

   យោងតាមបញ្ជាលោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានច្រកទ្វារទី១ ជនជាតិថៃខាងលើ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានប្រថាប់ត្រាហាមចូលប្រទេសរយៈពេល ០៥ឆ្នាំ បន្ទាប់មកប្រគល់ជូនលោកស្រីអនុសេនីយ៍ឯក PRAPHARAT PINPRADUB ឋានៈនាយរងផ្នែក ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ដើម្បីអនុវត្តនីតិវិធីបន្ត ចប់សព្វគ្រប់នៅវេលាម៉ោង១១និង៥០នាទី៕

ដោយ ៖ វណ្ណា


ចែករំលែក៖