ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ អគ្គិសនីត្រូវបានគេដាក់ឱ្យប្រើប្រាស់នៅកម្ពុជាក្នុងឆ្នាំ១៩០៦

ចែករំលែក៖

ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ បានបង្ហោះតាមប្រព័ន្ធ Telegram ថា ៖ នៅឆ្នាំ១៩១៤ រាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តក្រចេះ និងខេត្តកំពង់ចាម មានអគ្គិសនីប្រើប្រាស់ ទោះបីភាគច្រើនគឺសម្រាប់អគាររដ្ឋាភិបាល ភ្លើងបំភ្លឺផ្លូវ និងរោងចក្រក៏ដោយ។ ការពង្រីកបណ្តាញអគ្គិសនីចេញពីតំបន់ទីប្រជុំជនទាំងនេះមានភាពយឺតយ៉ាវ ដោយសារហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគនៅមានកម្រិត។  

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន  បន្តថា ៖ ក្នុងថ្ងៃទិវាសុភមង្គលអន្តរជាតិនេះ យើងអបអរការរីកចំរើនវិស័យអគ្គិសនី ដែលការណ៍នេះជួយផ្ទះយេីងឱ្យមានសុវត្ថិភាពជាងមុន មានអនាគតភ្លឺស្វាង និងពង្រឹងទំនាក់ទំនងរវាងមនុស្សជាតិ។ 

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន  បញ្ជាក់ថា ៖ រូបភាពខាងក្រោម គឺរូបភាពដកស្រង់ចេញពីសៀវភៅប្រវត្តិរបស់អគ្គិសនីកម្ពុជា (EDC) ដែលនឹងចេញផ្សាយក្នុងពេលឆាប់ៗនេះ។ រូបថតប្រវត្តិសាស្ត្រនេះថតនៅឆ្នាំ១៩៣៤ នៅមុខបន្ទប់រដ្ឋបាលនៃអគ្គិសនីខេត្តបាត់ដំបង ត្រូវបានចែករំលែក និងសូមថ្លែងអំណរគុណដល់លោក Vernier Jean ដែលជាចៅរបស់លោក Vernier Fernand នាយកអគ្គិសនី ខេត្តបាត់ដំបងពីឆ្នាំ១៩២៦ ដល់ឆ្នាំ១៩៣៧ ។ ហើយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏យកពីប្រភពក្រសួងរ៉ែនិងថាមពល ៕

ដោយ ៖ សិលា


ចែករំលែក៖