ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា យាងនិមន្តពិនិត្យទីតាំងសាងសង់ពុទ្ធបដិមានៅអាកាសយានដ្ឋានអន្តរជាតិតេជោ

ចែករំលែក៖

ខេត្តកណ្តាល ៖ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា យាងនិមន្តពិនិត្យទីតាំងសាងសង់ពុទ្ធបដិមានៅអាកាសយានដ្ឋានអន្តរជាតិតេជោ នាថ្ងៃអាទិត្យ ទី២៣ ខែមីនា ឆ្នាំ២០២៥នេះ ។ 

សូមបញ្ជាក់ថា ៖ ក៏មានកម្មករ ១ម៉ឺន៥ពាន់នាក់ មមាញឹក សាងសង់ព្រលានយន្តហោះថ្មី ដេីម្បីដាក់ឱ្យប្រេីប្រាស់នៅខែកក្កដា ខាងមុខ ។ 

បច្ចុប្បន្ន នេះ កម្មករចំនួន ១ម៉ឺន៥ពាន់នាក់ កំពុងសាងសង់ អាកាសយានដ្ឋាន អន្តរជាតិតេជោ។ គិតមកដល់ពេលនេះ អាកាសយានដ្ឋាននេះ សាងសង់បាន ៩៥ភាគរយ ដែលមានវិស្វករខ្មែរចំនួន ២០០នាក់ និងកម្មករជាពលរដ្ឋរស់នៅតំបន់ជិតអាកាសយានដ្ឋាន។ 

បេីតាម លោក ឆារស៍ វ៉ាន់ អភិបាលនៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ អាកាសយានដ្ឋាននេះ គ្រោងដាក់ដំណេីរការនៅខែកក្កដាខាងមុខ៕ 

ដោយ ៖ សិលា


ចែករំលែក៖