ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី Peng Liyuan ថ្លែងសុន្ទរកថាជាលាយលក្ខណ៍អក្សរក្នុងសន្និសីទតាមប្រព័ន្ធវីដេអូនៃទិវាពិភពលោកកម្ចាត់រោគរបេងឆ្នាំ២០២៥របស់អង្គការសុខភាពពិភពលោក

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ២៤ ខែ មីនា លោកស្រី Peng Liyuan ភរិយារបស់លោកប្រធាន រដ្ឋ ចិនXi Jinping និង ជា ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈប្រយុទ្ធប្រឆាំង ជំងឺរបេង និង ជំងឺអេដស៍របស់អង្គការសុខភាពពិភពលោក បាន ថ្លែងសុន្ទរកថា ជា លាយលក្ខណ៍អក្សរក្នុង សន្និសីទ តាមប្រព័ន្ធវីដេអូនៃទិវាពិភពលោកកម្ចាត់ រោគ របេង ឆ្នាំ ២០២៥ របស់ អង្គការ សុខភាព ពិភពលោក ។

    គេហទំព័រ «CCFR China state-controlled media » លោកស្រី Peng Liyuan បាន ថ្លែង ថា ក្រោម ការ ជំរុញ យ៉ាង ខ្លាំង ក្លា របស់ អង្គការ សុខភាពពិភពលោក និង កិច្ច ខិត ខំប្រឹងប្រែង រយៈពេលយូរ របស់ សហគមន៍អន្តរជាតិ ការងារ បង្ការនិង ព្យាបាល ជំងឺ របេង នៅលើ ពិភពលោក ទាំង មូល ទទួលបាន ប្រសិទ្ធភាព យ៉ាង លេចធ្លោ ។ តាំង ពីបាន ចូល រួម ការងារប្រយុទ្ធប្រឆាំង ជំងឺរបេង រយៈពេល ជាង ១០ឆ្នាំ មក នាង ខ្ញុំ បាន ទៅទស្សនកិច្ច នៅ ស្ថាប័ន វេជ្ជសាស្ត្រ សាលារៀន និង សហគមន៍ជា ច្រើន នៅប្រទេស ចិន និងប្រទេស ផ្សេងទៀត ហើយ រួម ជា មួយ អ្នក ទាំង អស់គ្នា ធ្វើ ជា សាក្សីនៃការវិវឌ្ឍ រីក ចម្រើន នៃ ការងារ ប្រយុទ្ធប្រឆាំង ជំងឺរបេង នៅលើ ពិភពលោក ជា ពិសេស គឺ ប្រទេស ចិន ។ ឆ្លងតាមរយៈកិច្ច ខិត ខំប្រឹងប្រែង ឥតឈប់ឈរ របស់ បុគ្គលិក ការងាប្រយុទ្ធប្រឆាំង ជំងឺ ជំងឺរបេងទាំង ឡាយ  អត្រា ជាសះស្បើយនៃ អ្នកជំងឺរបេងនៅ ប្រទេស ចិន បាន រក្សា ក្នុង កម្រិត លើស ពី ៩០ភាគរយ ។

  គេហទំព័រ «CCFR China state-controlled media » លោកស្រី Peng Liyuan បានថ្លែង ទៀតថា នា ងខ្ញុំ រីក រាយធ្វើ ការ ជា មួយ អ្នក ទាំង អស់គ្នា ចូល រួម ការងារ ប្រយុទ្ធប្រឆាំង ជំងឺរបេង យ៉ាង សកម្ម ដើម្បីរួម ចំណែក ក្នុង ការ ជំរុញការ បង្កើត សហគមន៍ រួម សុខភាព របស់ មនុស្សជាតិ ! ៕


ដោយ ៖ សិលា


ចែករំលែក៖