ក្រុមហ៊ុន Samsung Electronics បាននិយាយនៅថ្ងៃអង្គារទី 25 ខែមីនាថា សហនាយកប្រតិបត្តិរបស់ខ្លួន លោក Han Jong-hee បានទទួលមរណភាពក្នុងវ័យ៦៣ឆ្នាំដោយសារជំងឺគាំងបេះដូង ដោយទុកឱ្យមេទើបតែងតាំងថ្មី Jun Young-hyun ទទួលខុសត្រូវលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ។
លោក Han ដែលបានចូលរួមជាមួយក្រុមហ៊ុន Samsung Electronics ជិត 40 ឆ្នាំមុនបានសាងអាជីពរបស់គាត់នៅក្នុងអាជីវកម្មទូរទស្សន៍។ គាត់បានក្លាយជាអនុប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Samsung Electronics ក្នុងឆ្នាំ 2022។ Han ក៏ជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនផងដែរ។
ក្រុមហ៊ុនកូរ៉េខាងត្បូងនេះបានទទួលរងពីបញ្ហាប្រាក់ចំណូលខ្សោយ និងការធ្លាក់ចុះនៃតម្លៃភាគហ៊ុននៅក្នុងត្រីមាសថ្មីៗនេះ មានការប្រកួតប្រជែងខ្លាំងក្នុងការផលិតបន្ទះឈីបអង្គចងចាំដែលទទួលបាននូវតម្រូវការខ្លាំងពីគម្រោង AI ។ Samsung ក៏បាបចាញ់ទីផ្សារស្មាតហ្វូនរបស់ខ្ខ្លួជាមួយ Apple ៕
ដោយ៖ ភារៈ