ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ប្រកាសបដិសេធព័ត៌មានអំពីមរណភាពរបស់បងប្រុស

ចែករំលែក៖

ភ្នំពេញ​៖​ នៅយប់ថ្ងៃទី ២៥ មីនានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ព័ត៌មានអំពីការស្លាប់របស់បងប្រុស ឯកឧត្តម ហ៊ុន សាន មិនពិតទេ។ សម្តេចបានឲ្យដឹងថាឯកឧត្តម ហ៊ុន សាន នៅមានជីវិត ហើយកំពុងទទួលការព្យាបាលពីគ្រូពេទ្យនៅផ្ទះ។

សម្ដេចតេជោ​ ហ៊ុន​ សែន​ បានគូសបញ្ជាក់​ថា​ មុននេះប៉ុន្មានម៉ោងមានព័ត៌មានថាបងប្រុសរបស់ខ្ញុំ(ហ៊ុន សាន)ទទួលមរណភាពហើយ។​ ខ្ញុំសូមបញ្ជាក់ថាបងប្រុសរបស់ខ្ញុំនៅមានជីវិតនៅឡើយដែលគ្រូពេទ្យកំពុងបន្តសង្រ្គោះនៅហ្នឹងផ្ទះរបស់គាត់។

សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណចំពោះការយកចិត្តទុកដាក់ និងការរាប់អានពីសំណាក់ប្រជាពលរដ្ឋចំពោះសុខទុក្ខរបស់បងប្រុស និងគ្រួសាររបស់ខ្លួន ៕


ចែករំលែក៖