ព័ត៌មានទាន់ហេតុការណ៍៖

ធ្វើយ៉ាងណា ពេលអ្នកតឹងច្រមុះ និងហៀរសំបោរ?

ចែករំលែក៖

ភ្នំពេញ ៖ ការតឹងច្រមុះ ឬហៀរសំបោរ អាចបណ្តាលមកពីជំងឺគ្រុនផ្តាសាយ ឬអាល់ឡែហ្ស៊ី។ ការមានសំបោរជាច្រើននៅក្នុងច្រមុះជាប់ជាប្រចាំ អាចបណ្តាលឲ្យមានការបង្ករោគនៅក្នុងត្រចៀកកណ្តាលចំពោះកុមារ ឬការរលាកប្រអប់ឆ្អឹងច្រមុះចំពោះមនុស្សចាស់។

ដើម្បីជួយបំបាត់ការតឹងច្រមុះ យើងត្រូវអនុវត្តដូចខាងក្រោមនេះ ៖

១) ចំពោះកុមារតូចៗ បូមយកសំបោរចេញដោយបន្តក់ ឬលាងជាមួយទឹកសេរ៉ូមប្រៃ

២) មនុស្សជំទង់ និងមនុស្សចាស់ អាចបាញ់លាងដោយទឹកសេរ៉ូមប្រៃចូលក្នុងរន្ធច្រមុះទាំងសង្ខាង។ ការធ្វើរបៀបនេះ នឹងអាចជួយពង្រាវសំបោរហើយធ្វើឲ្យអ្នកជំងឺដកដង្ហើមបានស្រួល

៣) ឆ្ពង់ទឹកក្តៅ ឬទឹកសេរ៉ូមប្រៃ

៤) ជូតសំបោរចេញ តែមិនត្រូវញើសបញ្ចេញដោយប្រើចលនាខ្លាំងៗទេវាអាចបណ្តាលអោយឈឺនិងណែនត្រចៀក 

៥) ចំពោះស្ត្រីមានផ្ទៃពោះ ហាមប្រើប្រាស់ថ្នាំបន្តក់ច្រមុះដើម្បីកាត់បន្ថយការតឹងច្រមុះ។

“សូមអញ្ជើញមកជួបពិភាក្សាជាមួយក្រុមវេជ្ជបណ្ឌិតជំនាញ ផ្នែកឯកទេសត្រចៀក ច្រមុះ និងបំពង់ក នៃមន្ទីរពេទ្យកាល់ម៉ែតក្នុងករណីការតឹងច្រមុះនិងហៀរសំប៉ោរបន្តរលើសពីមួយអាទិត្យ ដើម្បីទទួលបានការប្រឹក្សាលំអិតបន្ថែម និងការព្យាបាលទៅតាមស្ថានភាពជំងឺប្រកបដោយជោគជ័យ!”

នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕

ដោយ ៖ សិលា


ចែករំលែក៖