ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូលឿនជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដួល​បណ្តាលឲ្យប្តីប្រពន្ធរង​របួស​ធ្ងន់​

ចែករំលែក៖

ភ្នំពេញ​៖​ ប្ដីប្រពន្ធពីរនាក់បានរង​របួស​ធ្ងន់​ត្រូវ​បាន​សាច់​ញាតិ​ដឹក​បញ្ជូន​យក​ទៅ​សង្គ្រោះ​បន្ទាន់ ខណៈបើ​កម៉ូតូ​ឌុប​គ្នា​ត្រូវ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​មិនចាំម៉ាកយ៉ាងលឿន​ជ្រុលបុកម៉ូតូប្តីប្រពន្ធហើយ​ខាង​ជនបង្ក​បាន​ជិះ​រត់​គេច​ខ្លួន​ទៅ​បាត់។ 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ឡើងកាល​ម៉ោង​៩យប់​ថ្ងៃ​ទី​២៤ ខែ​មីនា​ ឆ្នាំ​២០២៥ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវបេតុង​​ថ្មគោល​ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែនជ័យ ​រាជធានី​ភ្នំពេញ​។ 

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កេីត​ហេតុ​គេ​ឃើញ​ជន​រងគ្រោះ​ពីរ​នាក់​ប្ដី​ប្រពន្ធ​ជិះ​ម៉ូតូ​ម៉ាក​ហុង​ដា​ឌ្រីម​សង់​២០២២ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1JC-8830​ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ក្នុង​ទិសដៅ​ពី​កេីត​មក​លិច​ ខណៈ​មក​ចំណុច​កេីត​ហេតុ​ ស្រាប់តែឃើញ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​ធ្វើ​ដំណើរ​បញ្រ្ចាស​ទិស​គ្នា​ពី​លិច​មក​កេីត​ក្នុង​ល្បឿន​លឿន​រួច​បាន​ទៅ​បុក​ម៉ូតូ​រង​គ្រោះ​ពេញ​ទំហឹង​បណ្ដាល​ឲ្យ​ដួល​បោក​នឹង​ផ្លូវ​រង​របួស​ធ្ងន់​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​ ចំណែកជនបង្កបាន​លើក​ម៉ូតូ​ជិះ​រត់​គេច​ខ្លួន​ទៅ​បាត់​ស្រមោល ចំណែកជនរងគ្រោះត្រូវបានសាច់ញាតិយក​រថយន្ត​​មក​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​   

បន្ទាប់ពីកេីតហេតុម៉ូតូ​ជនរងគ្រោះ​ត្រូវ​បានសមត្ថកិច្ច​នគរបាល​មូលដ្ឋាន​សង្កាត់​ចោមចៅ​២ចុះមកយក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​បណ្ដោះអាសន្ន​រង់​ចាំ​ប្រគល់​អោយ​ម្ចាស់​វិញនៅ​ពេល​ក្រោយ​ ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖