ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សក្តានុពលខេត្តព្រះសីហនុ កាន់តែមានសក្តានុពលធំតទៅទៀត

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ខេត្តព្រះសីហនុ គឺជាគោលដៅអាទិភាពធំបំផុតក្នុងការអភិវឌ្ឍន៍ផែទឹកជ្រៅរបស់កម្ពុជា ដោយការវិនិយោគនឹងឈានដល់ជិត១ពាន់លានដុល្លារ ក្នុងដំណាក់កាលទី៣នាឆ្នាំ២០២៩។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៃកម្ពុជា បានបញ្ជាក់ថា សម្តេចបានរំលឹកយ៉ាងដូច្នេះ នាពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ ព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នេះ។

សម្តេចធិបតី បន្តថា ៖ «មិនត្រឹមជាផែអន្តរជាតិ តែនឹងរៀបចំជាតំបន់ភស្តុភាកម្មនៃប្រព័ន្ធឡូជីស្ទីកក្នុងតំបន់»។ ប្រមុខរដ្ឋាភិបាលបានលើកឡើងថា ទោះបីជាមានផែនៅកំពត និងកោះកុងក៏ដោយ ប៉ុន្តែសក្តានុពលនៅខេត្តព្រះសីហនុ គឺមិនអាចប្រកួតប្រជែងបានឡើយ។

ដូចជារដ្ឋកាលីហ្វនីញ៉ាសហរដ្ឋអាម៉េរិក ឬក្រុងសៀងហៃរបស់ចិន យ៉ាងដូច្នោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ នឹងរួមចំណែកដល់សេដ្ឋកិច្ចជាតិ ជាពិសេសតាមរយៈការចាប់ដៃគូយុទ្ធសាស្ត្រក្នុងតំបន់ រួមមានជាមួយផែនៅថៃ និងវៀតណាម ជាដើម។

សម្តេចលើកឡើងថា សក្តានុពលខេត្តព្រះសីហនុ កាន់តែមានធំតទៅទៀត ហើយសក្តានុពលនេះ ទាមទារធនធានមនុស្សនៅហ្នឹងកន្លែង។

ក្រោមឥណទានពីជប៉ុន ការវិនិយោគកំពង់ផែព្រះសីហនុក្នុងដំណាក់កាលដំបូង បានចំណាយអស់ប្រមាណ២០០លានដុល្លារ ហើយនៅសល់ប្រមាណ៦០០លានដុល្លារទៀតសម្រាប់២ដំណាក់កាលបន្ទាប់ គិតដល់ឆ្នាំ២០២៩។ 

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា សក្ដានុពលខេត្តព្រះសីហនុ នឹងកាន់តែរីកធំតទៅទៀតនាពេលខាងមុខ ប៉ុន្ដែអ្វីដែលត្រូវការសំខាន់បំផុតនោះ គឺធនធានមនុស្សក្នុងខេត្ត ដើម្បីបម្រើដល់ការអភិវឌ្ឍរីកចម្រើនទាំងនេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ថ្លែងថា ៖ ខេត្តព្រះសីហនុ ជាខេត្តសក្ដានុពលមួយដែលត្រូវកសាងមិនអាចអត់បានឡើយ ខណៈខេត្តនេះ គឺជាខេត្តនាំមុខដែលមានកំពង់ផែទឹកជ្រៅ ដែលអនុញ្ញាតឱ្យកំពង់ផែនេះ មានសមត្ថភាពទទួលការចូលចតរបស់នាវាដឹកទំនិញធំៗលើពិភពលោកអាចចូលចតបានស្ទើរតែ១០០% នៅក្នុងឆ្នាំ២០២៩។ ជាពិសេសកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់ចំនួន ១លាន TEUs ជាលើកដំបូង ៕

ដោយ ៖ សិលា


ចែករំលែក៖