ភ្នំពេញ៖ ប្តីប្រពន្ធពីរនាក់ជិះម៉ូតូហុងដាឌ្រីមខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុករថយន្ត ford ranger ដែលបេីកដោយបុរសម្នាក់នៅផ្លូវបំបែកជាបួនបណ្តាលឲ្យមានអ្នករងរបួសធ្ងន់ម្នាក់និងស្រាលម្នាក់។
ហេតុការណ៍នេះបានកេីតឡើងនៅវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី២៦ខែមីនាឆ្នាំ២០២៥ត្រង់ចំនុចផ្លូវលេខ១៩៩កែងផ្លូវលេខ៣៣៨ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកេីតហេតុ គេបានឃើញបុរសម្នាក់បានបេីករថយន្តម៉ាក ford ranger ពណ៌ស ពាក់ស្លាកលេខ រដ្ឋ10 2.0743 ធ្វើដំណើរតាមបណ្តោយផ្លូវ៣៣៨ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំនុចកេីតហេតុដែលជាផ្លូវបំបែកជាបួន ក៏ស្រាប់តែមានប្តីប្រពន្ធ២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1AJ- 8294 បានបោះពួយតាមបណ្ដោយផ្លូវ១៩៩ក្នុងទិសដៅពីកេីតទៅលិចដោយល្បឿនយ៉ាងលឿនព្រមទាំងខ្វះការប្រុងប្រយ័ត្នដូចគ្នា ក៍ជ្រុលទៅបុករថយន្តចំកាងចំហៀងខាងឆ្វេង បណ្តាលឲ្យរងការខូចខាតរថយន្តតិចតួច។
ចំនែកខាងម៉ូតូខូចខាតផ្នែកខាងមុខ ព្រមទាំងធ្វើអោយស្ត្រីជាប្រពន្ធអង្គុយខាងក្រោយរងរបួសចុកឆ្អល់ត្រូវបានដឹកតាមរថយន្តសាមុយយកទៅមន្ទីរពេទ្យរុស្ស៊ីដើម្បីសង្គ្រោះ រីឯបុរសជាប្តីរបួសជេីងតិចតួចមិនបានទៅមន្ទីរពេទ្យទេ។
ករណីនេះផងដែរភាគីទាំងសងខាងមិនបានអោយសមត្ថកិច្ចជួយចូលរួមដោះស្រាយនោះទេ គឺបាននិយាយគ្នាស្ងាត់ៗហើយបេីករថយន្តនិងជិះម៉ូតូចេញទៅបាត់អស់តែម្ដងទៅ ៕
ដោយ៖សុខាសែនជ័យ