ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ឆក់កាបូបពីនារីម្នាក់បានសម្រេច រួចគេចខ្លួនបាត់ស្រមោល

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ២នាក់បានជិះម៉ូតូធ្វេីសកម្មភាពឆក់យកកាបូបពីនារីម្នាក់ខណៈជិះម៉ូតជាមួយបុរសជនជាតិស្បែកខ្មៅ បានសម្រេចគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះបង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាល​ពី​វេលាម៉ោង​១០និង​៣០នាទី​យប់​ថ្ងៃ​ទី​២៦ ខែ​មីនា​ ឆ្នាំ​២០២៥​  នៅគល់ស្ពានអាកាស៧មករា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ 

នារីរងគ្រោះ​ឈ្មោះ​ អូ​ សុខណាត​ អាយុ​៣២ឆ្នាំ​ មុខរបរ​បុគ្គលិក​ហាង​បារាំង​ ស្នាក់នៅ​សង្កាត់​ផ្សារ​កណ្ដាល​២ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​ ។ នារី​រងគ្រោះ​បាន​បញ្ជាក់​ប្រាប់​ថា​ ក្នុង​កាបូប​ស្ពាយ​របស់​នាងខាង​លើ​មាន​ទូរស័ព្ទ​មួយ​គ្រឿង​ អត្តសញ្ញាណប័ណ្ណ​មួយ​ នឹង​កាតធនាគារ​ចំនួន​ពីរ​ ។

តាម​ប្រភព​ព័ត៌មាន​ពី​នារី​រងគ្រោះ​បាន​និយាយប្រាប់​ថា នៅមុន​ពេល​កេីត​ហេតុ​គាត់​ធ្វើដំណើរចេញ​ពី​ម្តុំ​ផ្សារ​ដី​ហុយ​ ដោយ​បុរស​ជន​ជាតិ​ស្បែក​ខ្មៅ​ម្នាក់ជាអ្នកឌុប​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ក្នុង​ទិសដៅ​ពី​លិច​ទៅ​កេីត លុះបេីក​មក​ដល់​ចំណុច​កេីត​ហេតុ​ ក៏​ស្រាប់​តែ​ឃេីញ​ជន​សង្ស័យ​២នាក់ជិះ​ម៉ូតូ​មួយគ្រឿងមិនចាំម៉ាកនិង​ស្លាក​លេខ​ មកក្បែរបាន​ឆក់​យកកាបូប​ស្ពាយ​ហេីយ​ជន​សង្ស័យ​បាន​ជិះ​រត់​គេច​ នៅ​ពេល​នោះ​ដោយ​មាន​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​ដេញដែរ​តែ​ដេញ​មិន​ទាន់​ ធ្វើឱ្យជន​សង្ស័យ​ជិះ​រត់​គេច​ខ្លួន​បាត់​ស្រមោល​ ។ 

ក្រោយ​ពេល​កេីត​ហេតុ​ជន​រងគ្រោះ​បាន​ទៅ​ដាក់​ពាក្យ​បណ្ដឹង​ដេីម្បី​អោយ​សមត្ថកិច្ច​ជួយអន្តរាគមន៍៕

ដោយ ៖ សុខាសែនជ័យ


ចែករំលែក៖