ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ 

១- ការព្យាយាមបំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាដែលក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយម = ប្រៀបបាននឹងផ្សែងឬខ្យល់មិនអាចបានផលឡើយទោះពួកវាខិតខំរាប់សិបឆ្នាំមកហើយ តែផលវិបាកគឺវាបែរជាបែកបាក់ផ្ទៃក្នុងពួកវាទៅវិញ។

២- អា សេង រតនា អា សៅ រ៉ាស៊ី ខិតខំទាល់តែងាប់ខ្លួនទៀតក៏ឥតបានការដែរ?

៣- ទោះបីក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមប្រែកាឡាខ្លួនទៅជាអ្វីក៏ដោយ = ក៏គ្មានអ្វីផ្លែកទេវានៅតែជាឧទ្ទាមខុសច្បាប់ដដែល។

៤- ប្រព័ន្ធឃោសនារបស់ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមអស់អីនិយាយមួលបង្កាច់រាជរដ្ឋាភិបាលកម្ពុជាហើយ = ដោយសារការដឹកនាំមានការវិវត្តន៍រីកចម្រើនលើគ្រប់វិស័យផ្ទុយពីពួកវាឃោសនា?

៥- របស់ដែលហៅចលនាជាតិតស៊ូអត់មានអីប្លែកទេ = នៅបន្តតស៊ូឯក្រៅប្រទេសមួយជីវិតដល់ងាប់ទៅ?

៦- ក្រុមឧទ្ទាមក្រៅច្បាប់នៅតែធ្វើសកម្មភាពឯនាយសមុទ្របានតែស្រែកពីចម្ងាយ = តើបានប្រយោជន៍អីខ្លះស្រែកប៉ុន្មានឆ្នាំហើយបានផលអីខ្លះ?

៧- ហៅអ្នកនៅក្នុងស្រុកសុទ្ធតែឆ្កែខ្ញុំបម្រើបរទេស = ចុះក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមនៅបណ្តែតពោងពាយឯក្រៅប្រទេសយ៉ាងណាដែរ?

៨- ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមថាមានសង្ឃឹម តើសង្ឃឹមអី = សង្ឃឹមនៅក្រៅប្រទេសមួយជីវិតទៅ? តែកុំចូលមកក្នុងស្រុកតែមកនឹងខ្នោះ?

៩- អាចារ្យហ្វីសារភាពថានឹងឈប់ជេរ = នៅជេរនិងឈប់ជេរវានៅតែជាក្រុមឧទ្ទាមក្រៅច្បាប់ដដែល។

១០- ក្រុមឧទ្ទាមក្រៅច្បាប់ថាចង់ឃើញកម្មករនិយោជិតមានប្រាក់ឈ្នួលខ្ពស់ = ប្រាក់ឈ្នួលខ្ពស់បានមកពីការខិតខំតែបើនៅស្រែកឯក្រៅប្រទេសអត់បានការទេ៕

ដោយ ៖ សិលា


ចែករំលែក៖