ព័ត៌មានទាន់ហេតុការណ៍៖

ដំណឹងមរណភាព អ្នកស្រី សូ រ៉ាន់ដេត គ្រូបង្វឹកជម្រើសជាតិកីឡាទ្រីយ៉ាត្លុងកម្ពុជា បានទទួលមរណភាពដោយសារជំងឺ នាវេលាម៉ោង៨ និង៤១នាទី យប់ថ្ងៃទី១ ខែមេសា នេះ

ចែករំលែក៖

ភ្នំពេញ ៖ អ្នកស្រី សូ រ៉ាន់ដេត គ្រូបង្វឹកជម្រើសជាតិកីឡាទ្រីយ៉ាត្លុងកម្ពុជា បានទទួលមរណភាពដោយសារជំងឺ នាវេលាម៉ោង៨ និង៤១នាទី យប់ថ្ងៃទី១ ខែមេសា នេះ។ ដំណឹងមរណភាពនេះ ត្រូវបានប្រកាសដោយសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា និងសាច់ញាតិរបស់លោកស្រី សូ រ៉ាន់ដេត ផ្ទាល់។

កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ អ្នកកស្រី សូ សារ៉ាន់ឌី ដែលជាម្តាយរបស់អ្នកស្រី សូ រ៉ាន់ដេត បានទទួលមរណភាពដោយសារជំងឺផងដែរក្នុងអាយុ៧១ឆ្នាំ។

ពិតជានឹកស្មានមិនដល់ ! ធនធានមនុស្ស ត្រូវបានចាកឆ្ងាយគ្មានថ្ងៃត្រឡប់ យ៉ាងនេះ សូមឱ្យវិញ្ញាណក្ខន្ត អ្នកស្រី សូ រ៉ាន់ដេត គ្រូបង្វឹកជម្រើសជាតិកីឡាទ្រីយ៉ាត្លុងកម្ពុជា បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ 🙏🙏🙏 

ដោយ ៖ សិលា


ចែករំលែក៖