អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ១ ខែមេសា តាម ម៉ោង ក្នុង តំបន់ លោក Wang Yi សមាជិកការិយាល័យ នយោបាយ នៃគណៈកម្មាធិការ មជ្ឈិមបក្ស កុម្មុយនីស្ត ចិន និងជា រដ្ឋមន្ត្រី ក្រសួង ការបរទេស ចិន ដែល កំពុង បំពេញទស្សនកិច្ច ផ្លូវការ នៅរុស្ស៊ី បាន ផ្តល់បទសម្ភាសន៍ ពិសេស ជាមួយ ក្រុមហ៊ុន ផ្សព្វផ្សាយ អន្តរជាតិ Russia Today ។
គេហទំព័រ «CCFR China state-controlled media » អ្នកកាសែត បាន សួរថា តើភាគី ចិន សម្គាល់ ឃើញ យ៉ាងណា ចំពោះ គំនិតផ្តួចផ្តើម ថ្មី បំផុត របស់ លោក Trump ប្រធានាធិបតី អាមេរិក ស្តីពី ការដោះស្រាយ វិបត្តិ អ៊ុយក្រែន ? តើភាគីចិន វាយតម្លៃ យ៉ាងណា ចំពោះ សមិទ្ធផល នៃ កិច្ចសន្ទនា តាម ទូរស័ព្ទ រវាង ប្រមុខរដ្ឋ រុស្ស៊ី និង អាមេរិក ?
គេហទំព័រ «CCFR China state-controlled media » លោក Wang Yi បាន ថ្លែងថា ភាគីចិន បាន កត់ សម្គាល់ ថា លោក Putin ប្រធានាធិបតី រុស្ស៊ី និង ភាគី រុស្ស៊ី បាន លើកឡើង ជាច្រើនលើក មក ហើយថា ភាគី រុស្ស៊ី មិន បដិសេធទេ ចំពោះ ការស្វែងរក ដំណោះ ស្រាយ ការប៉ះទង្គិច តាមរយៈ ការសន្ទនា ។ ពេលថ្មីៗ នេះ ទោះបី ជា សភាពការណ៍ នៅ សមរភូមិ នៅតែ ស្មុគស្មាញក្តី ប៉ុន្តែ និន្នាការ ចរចាសន្តិភាព នៃ វិបត្តិ អ៊ុយក្រែន បាន លេចចេញហើយ។ លោក Putin ប្រធានាធិបតីរុស្ស៊ី បាន ទាក់ទង តាម ទូរស័ព្ទ ចំនួន ២ លើកជា មួយ លោក Trump ប្រធានាធិបតី អាមេរិក ដែល បាន ពិគ្រោះពិភាក្សា យ៉ាង យកចិត្តទុក ដាក់ អំពី ដំណោះស្រាយ វិបត្តិ អ៊ុយក្រែន និង ការកែលម្អ ទំនាក់ទំនង រុស្ស៊ី-អាមេរិក ព្រមទាំង ទទួលបាន គំនិតឯកភាព រួម មួយ ចំនួន ។ ភាគី ចិន មានឆន្ទៈ ធ្វើការ ជាមួយ សហគមន៍អន្តរជាតិ ពិសេស ប្រទេស សកលខាងត្បូង ដើម្បី ដើរ តួនាទី មាន លក្ខណៈ ស្ថាបនា ដោយ អនុលោម តាម ឆន្ទៈ របស់ សាមីភាគី គាំទ្រ ការ ដោះស្រាយ បញ្ហា ជា ឫសគល់ នៃ វិបត្តិ តាម រយៈ ការសន្ទនា និង ការចរចា រហូតដល់ ទទួលបាន កិច្ចព្រមព្រៀង សន្តិភាព ដែល បណ្តាភាគី ពាក់ព័ន្ធ សុទ្ធតែ អាច ទទួលយកបាន នៅទី បំផុត ដើម្បី សម្រេច បាន យ៉ាង ប្រាកដ ប្រជា នូវ សុខសន្តិភាព យូរអង្វែង ក្នុងតំបន់ អឺរ៉ាស៊ី និង ពិភពលោក៕
ដោយ ៖ សិលា