ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ កីឡាការិនី តេក្វាន់ដូ ITF៣៣១នាក់ ចូលរួមប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៦

ចែករំលែក៖

ភ្នំពេញ៖ សហព័ន្ធកីឡាតេក្វាន់ដូ ITF សហការជាមួយនាយកដ្ឋានអប់រំកាយនិងកីឡា រៀបចំការតប្រកួតកីឡាទេក្វាន់ដូជើងឯកជាតិប្រចាំឆ្នាំ២០១៦នេះ មានរយៈ៤ថ្ងៃចាប់ថ្ងៃទី៨ដល់ថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៦នសាលដំបូលទូកក្នុងបរិវេណពហុកីឡដ្ឋានជាតិ ដោយមានកីឡាករកីឡាការិនីចូលរួមសរុប៣៣១នាក់ទូទាំងប្រទេស។

យោងតាមសម្តីរបស់គណៈកម្មការរៀបចំការប្រកួត មកពីនាយកដ្ឋានអប់រំកាយនិងកីឡា បានប្រាប់ឲ្យដឹងថា សម្រាប់ការប្រកួតកីឡាតេក្វាន់ដូស្ទីលITF ដែលមានប្រភពមកពីប្រទេសកូរ៉េខាងជើងនោះ និងមានសហព័ន្ធកីឡាតេក្វាន់ដូនៅក្នុងប្រទេសកម្ពុជានោះ ត្រូវបានក្រសួងអនុញ្ញាតឲ្យមានកម្មវិធីប្រកួតជើងឯកថ្នាក់ជាតិ ក្រោយពីគ្រូសារកីឡាតេក្វាន់ដូបានចែកឆ្នាំចាន់គ្នា ដោយតេក្វាន់ដូចស្ទីលITFរបស់កូរ៉េខាងជើង មានមេដឹកនាំផ្សេង និងកីឡាតេក្វាន់ដូស្ទីលកូរ៉េខាងត្បូង មានមេដឹកនាំម្នាក់ផ្សេងងទៀត។

ប្រភពព័ត៌មានខាងលើបានបញ្ជាក់ថា ឆ្នាំទី១នសការប្រកួតកីឡាតេក្វាន់ដូស្ទីលITFនេះ មានអត្តពលិកចូលរួមប្រមាណ៣៣១នាក់ក្នុងនោះ កីឡាការិនី ៧៦នាក់ ស្មើនិង២២វិញ្ញាសារ ដូចជា កការប្រកួតសម្តែងមាន ៥ វិញ្ញាសា ,ប្រយុទ្ធ១៥វិញ្ញាសា និង បច្ចេកទេស២វិញ្ញាសា។

ប្រភពដដែលបានបញ្ជាក់ថា ក្នុងចំណោមអត្តពលិកទាំង៣៣១នាក់នោះ មកពីក្លិបចំនួន១៤គឺ ក្លិបយុវជន, ក្លិបយុវជន១, ក្លិបពន្លឺយុវជន, ក្លិបពន្លឺយុវជន១, ក្លិបសេរីភាពខេត្តកណ្តាល, ក្លិបព្រែកហូរ, ក្លិបមិត្តភាព, ក្លិបសហភាពសហព័ន្ធយុវជនខេត្តកណ្តាល ,ក្លិប IICភ្នំពេញ, ក្លិបក្តីចាស់, ក្លិបបាក់ខែង, ក្លិបស្រីសន្ធរខេត្តកំពង់ចាម, ក្លិបកងរាជអាវុធរាជធានីភ្នំពេញ និងក្លិបវិទ្យាល័យបាក់ទូក៕ សារីម

aes-1 aes aes-2


ចែករំលែក៖