ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហ៊ីយ៉ាន់ដាយពន្លះម៉ូតូហុងដាសេ១២៥ ពេញទំហឹង របួសធ្ងន់ម្នាក់ នៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង ៖ បុរសម្នាក់រងរបួសបែលក្បាលហូរឈាមសន្លប់ស្ដូកស្ដឹងនឹងកន្លែង ខណៈកំពុងជិះម៉ូតូត្រូវរថយន្តម៉ាកហ៊ីយានដាយ បុកបញ្រាសទិសគ្នាពេញទំហឹង លាន់សូរដូចរន្ទះ កាលពីវេលាម៉ោង៦និង១៥នាទីល្ងាច ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

សមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បានឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ សឿង សុឃឿន អាយុ៣៥ឆ្នាំ មុខរបរកសិករ មានទីលំនៅ ភូមិបាក់ថង ឃុំគគីសោម ស្រុកស្វាយទាប ត្រូវបានសមត្ថកិច្ចនគរបាលដឹកមកកាន់មន្ទីរពេទ្យបង្អែក ខេត្តស្វាយរៀង ។

ចំពោះអ្នកបើករថយន្តបង្កហេតុ មានឈ្មោះ សៀង បុល អាយុ៣៣ឆ្នាំ រស់នៅ ភូមិគួយ ឃុំដូនសរ ស្រុកស្វាយជ្រំ ខណៈបើករថយន្តម៉ាកហ៊ីយានដាយ ពណ៍ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ៣A៥៥០៧ ។

យោងតាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ មានបុរសម្នាក់បើកបរម៉ូតូមួយគ្រឿងម៉ាកហងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១I០៩៤ ធ្វើដំណើរពីជើងមកត្បូង ខណៈនោះស្រាប់តែមានរថយន្តហ៊ីយានដាយមួយគ្រឿងទិសដៅផ្ទុយគ្នា ក៏បុកពេញទំហឹងលាន់សូដូចរន្ទះបណ្ដាលឲ្យអ្នកជិះម៉ូតូខ្ទាត ប្រមាណ៥ម៉ែត្រ បែកក្បាលនឹងថ្នល់ហូរឈាមសន្លប់តែម្ដង ។

ក្រោយកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ចុះមកអន្តរាគមន៍ និងឃាត់អ្នកបើកបរ និងរថយន្តបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន

 

aes-1 aes aes-2


ចែករំលែក៖