ខេត្តកណ្តាល៖ លំនៅឋានប្រជាពលរដ្ឋបានបាក់ស្រុតចូលទន្លេ ព្រមទាំងរុះរើផងដែរសរុប១៦ខ្នង ស្ថិតនៅក្នុងស្រុកលើកដែក ខេត្តកណ្តាល
ប្រភពបានបញ្ជាក់ថា នៅម៉ោង 11និង40 នាទីព្រឹក ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ នៅ ចំណុចភូមិពាមរាំងក្រោម ឃុំពាមរាំង ស្រុកលើកដែក មានករណីបាក់ច្រាំងទន្លេ បណ្តោយប្រមាណជាង 200ម៉ែត្រ និងជម្រៅចូលមកផ្លូវជាតិ កន្លែងបាក់ខ្លាំង ប្រវែងប្រមាណ 20 ម៉ែត្រ បណ្តាលឲ្យបាក់ចូលក្នុងទឹក រួមមាន៖ រោងចំបើង 01, រោងគោ 01, ផ្ទះបាយ 01, បង្គន់អនាម័យ 01, រុះរើផ្ទះចំនួន 12 ខ្នង និងដីបាក់ចូលដល់ក្នុងផ្ទះ 04 ខ្នង សរុប 16 ខ្នង ។
បច្ចុប្បន្នកម្លាំងមានសមត្ថកិច្ច នគរបាល ប៉េអឹម អាជ្ញាធរស្រុក ឃុំ ភូមិ និងក្រុមយុវជនកំពុងជួយអន្តរាគមន៍រុះរើ។
សមត្ថកិច្ចបានបញ្ជាក់ថា ផ្ទះដែលដីបាក់ចូល រួមមាន៖ ផ្ទះលោក មួន វុធ នាយកសាលាវិទ្យាល័យពាមរាំង, ផ្ទះលោក សេង ស្រូយ, ផ្ទះលោក មួន ចិត្ត និងផ្ទះលោកស្រី ជា ស៊ីណូ ៕