ព័ត៌មានទាន់ហេតុការណ៍៖

លួចបេះស្វាយក្របានពេកកាប់ដើមរំលំត្រូវ សមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តកណ្តាល ៖ បុរសម្នាក់ត្រូវចាប់ខ្លួន បញ្ជូនទៅតុលាការជាប់ពាក់ព័ន្ធនឹងករណី លួចបេះស្វាយ និងកាប់ដើមស្វាយបេះយក ផ្លែរបស់អ្នកស្រុក ។

ករណីចាប់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចបានធ្វើឡើងកាលពីវេលាម៉ោង ៤និង៤០នាទីរសៀលថៃ្ងទី៧ ខែកញ្ញា ឆ្នាំ ២០១៦ នៅភូមិព្រែកតូច ឃំុព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។
នគរបាលស្រុកលើកដែកបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួនឈ្មោះ អឿន សំអាត (តើម)អាយុ២២ឆ្នាំ មិន មែនមុខរបរ ពិតប្រាកដ រស់នៅភូមិ-ឃុំ កើតហេតុខាង លើ ។

ជនសង្ស័យខាងលើនេះ ជាប់ពាក់ព័ន្ធ នឹងករណីលួចផែ្លស្វាយនៅក្រោយផ្ទះរបស់អ្នកស្រុក២នាក់ ទី១.ឈ្មោះ យ៉ាត់ សារា៉យ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរធ្វើចម្ការ និង ម្នាក់ទៀតដែលត្រូវជនសង្ស័យលួចកាប់ រំលំដើមស្វាយទើបបេះស្វាយពីក្រោយនោះ ឈ្មោះ ឡឹង គា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរធ្វើចម្ការ រស់នៅភូមិ-ឃំុកើតហេតុ ជាមួយគ្នា ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យខាង លើនេះ ជាប់ពាក់ព័ន្ធពីបទល្មើសទី១.លួច ផ្លែស្វាយ និងទី២.កាប់បំផ្លាញធ្វើឲ្យខូចខាត ដើមស្វាយ។ ជាមួយការចាប់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតបានផ្លែស្វាយទម្ងន់៨គីឡូ ក្រាមដែលជនសង្ស័យបានលួចនៅក្នុង ចម្ការស្វាយរបស់ម្ចាស់ស្វាយឈ្មោះ យ៉ាត់ សារ៉ាយ និងស្វាយទម្ងន់៧គីឡូក្រាមទៀត ជនសង្ស័យបានលួចបេះរបស់ជនរងគ្រោះ ឡឹង គា ក្រោយពីកាប់រំលំដើមស្វាយ ។

ជាមួយនឹងវត្ថុតាងផ្លែស្វាយសរុប១៥ គីឡូក្រាមនេះ សមត្ថកិច្ចនៅដកហូតបាន កាំបិតផ្គាក់ដងប្ញស្សី១ និងរបស់របរជន សង្ស័យមួយចំនួនទៀត ។

នគរបាលស្រុកលើកដែកបានឲ្យដឹង ទៀតថា កាលពីថៃ្ងទី៦ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង៤រសៀលមានឈ្មោះ ហុក គ្រី បានទៅកាត់ស្មៅគោនៅក្នុងចម្ការស្វាយ ក្រៅផ្ទះ ក៏បានឃើញក្មេងប្រុសម្នាក់ឈ្មោះ ណាក់ ត្រូវជាក្មួយរបស់ជនសង្ស័យកំពុង តែលូនបេះស្វាយនៅក្នុងចម្ការរបស់ឈ្មោះ យ៉ាត់ សារ៉ាយ ។ ពេលនោះគាត់ (ហុក គ្រី) ក៏បានដើរតាមពីក្រោយឈ្មោះ ណាក់ ហើយ បានឃើញជនសង្ស័យសីុប្លេម៉ូតូសីុញូ៉ហៅ ក្មួយឈ្មោះ ណាក់ តែពេលនោះ ឈ្មោះ ណាក់ បានយកល្អីស្វាយរត់គេចបាត់ ចំណែកជនសង្ស័យក្រឡេកឃើញខ្លួនក៏ជិះ ម៉ូតូទៅផ្ទះបាត់ទៅ ។

បុរសឈ្មោះ ហុក គ្រី បានឲ្យដឹងថា បន្ទាប់ពីឃើញសកម្មភាពខាងលើនេះខ្លួន ក៏បានទៅប្រាប់ម្ចាស់ចម្ការឈ្មោះ យ៉ាត់ សារ៉ាយ ថាមានគេលួចបេះផ្លែស្វាយ ហើយ ឈ្មោះ យ៉ាត់ សារ៉ាយ និងអ្នកជិតខាងក៏ បាននាំគ្នាទៅមើលផ្លែស្វាយបានរកឃើញ ផ្លែស្វាយជិត១ល្អីនៅក្បែម៉ុងខ្មោចតាហុង។ ភ្លាមនោះៗម្ចាស់ចម្ការឈ្មោះ យ៉ាត់ សារ៉ាយ ក៏បានយកល្អីស្វាយលើកទូលទៅប្តឹងមេភូមិ ពីសកម្មភាពដែលជនសង្ស័យបានលួចបេះ ស្វាយរបស់ខ្លួន ។

ក្រោយពីមេភូមិបានទទួលការប្តឹងពី ប្រជាពលរដ្ឋខាងលើនេះ លោកមេភូមិបាន ទៅប្រាប់ឪពុកម្តាយឈ្មោះ ណាក់ កុំដើរ លួចបេះផ្លែស្វាយរបស់គេទៀត ។

លោក ហុក គ្រី បានឲ្យដឹងទៀតថា លុះប្រហែលជាកន្លះម៉ោងក្រោយមកខ្លួនក៏ បានឃើញជនសង្ស័យឈ្មោះ អឿន តើម និងក្មួយប្រុសឈ្មោះ ណាក់ នេះ ដើរទៅ កន្លែងលាក់ផ្លែស្វាយ ទំនងជាមិនឃើញ ល្អីស្វាយក៏នាំគ្នាត្រឡប់មកផ្ទះវិញ ។ លុះ បន្ទាប់មកនៅម៉ោងប្រហែល៨យប់ថៃ្ងដដែល ម្ចាស់ស្វាយឈ្មោះ យ៉ាត់ សារ៉ាយ បានទៅ យាមស្វាយរបស់ខ្លួន ស្រាប់តែបានឃើញ ជនសង្ស័យឈ្មោះ អឿន សំអាត (ហៅ តើម) បានយកកាំបិតផ្គាក់មកកាប់ដើម ស្វាយរបស់ឈ្មោះ ហុក គ្រី និងឈ្មោះ ឡឹង គា អស់ចំនួន៤ដើមរួចបានយកកាំបិតកាប់ ព្រលះផ្លែស្វាយជ្រុះជាច្រើនផ្លែនៅលើដី ថែមទៀត ។

បច្ចុប្បន្នជនសង្ស័យដែលលួចបេះផ្លែ ស្វាយ និងកាប់បំផ្លាញដើមស្វាយបេះយក ផ្លែស្វាយនេះ ត្រូវបានសមត្ថកិច្ចកសាង សុំណុំរឿងចាត់ការតាមផ្លូវច្បាប់ ៕ ស្អាងជ័យ

 

7 6 5 4 3 2 1 8


ចែករំលែក៖