អន្តរជាតិ ៖ នារសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ល្ងាចថ្ងៃទី២ខែមេសាតាមម៉ោងក្នុងតំបន់ ក្រុមជួយសង្គ្រោះចិនបានជួយសង្គ្រោះបុរសមីយ៉ាន់ម៉ាម្នាក់ដែលមានអាយុ៥២ឆ្នាំដែលត្រូវជាប់គាំងជិត១២៥ម៉ោងដោយជោគជ័យនៅក្រុងMandalay។នេះគឺជាអ្នកនៅរស់រានមានជីវិតទី៩ដែលក្រុមជួយសង្គ្រោះចិនបានសង្គ្រោះដោយជោគជ័យ។
គេហទំព័រ «CCFR China state-controlled media » ដោយឡែក រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាដែលកំពុងកាន់អំណាចប្រកាសបទឈប់បាញ់បណ្តោះអាសន្នក្នុងសង្គ្រាមស៊ីវិលរបស់ខ្លួនកាលពីថ្ងៃពុធនេះ ដើម្បីសម្រួលដល់កិច្ចខិតខំ ប្រឹងប្រែងជួយសង្គ្រោះរបស់អន្តរជាតិ បន្ទាប់ពីមីយ៉ាន់ម៉ារងគ្រឡរញ្ជួយដីដ៏អាក្រក់ កម្រិត៧.៧ រិចទ័រ ដែលបានបន្តសម្លាប់ពលរដ្ឋខ្លួនជាង៣០០០នាក់ហើយ៕
ដោយ ៖ សិលា