ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកពង្រីកការដាក់ទណ្ឌកម្មរុស្ស៊ីគំរាមតបតវិញ

ចែករំលែក៖

រដ្ឋាភិបាលទីក្រុងមូស្គូបានគំរាមថា នឹង តបតវិញទៅលើទីក្រុងវ៉ាស៊ីនតោនដែលបានបង្កើនការដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនឯកជនរុស្ស៊ី។

សារព័ត៌មាន RT កាលពីថ្ងៃទី៧ ខែ កញ្ញាបានផ្សាយថា រុស្ស៊ីបញ្ជក់ថាអាមេរិកបានពង្រីកដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនឯកជនរបស់រុស្ស៊ី និងបុគ្គលមួយចំនួនមិនសមស្របទៅនឹងកិច្ចសហប្រតិបត្តិការដែល ប្រទេសទាំងពីរបានលើកឡើងនៅក្នុងកិច្ចប្រជុំ G 20 ក្នុងប្រទេសចិន។

ការពង្រីកដាក់ទណ្ឌកម្មរបស់អាមេរិកគឺផ្ទុយទៅនឹងអ្វីដែលបានពិភាក្សាគ្នារបស់មេដឹកនាំទាំងពីរ។ កាលពីថ្ងៃទី៦ ខែកញ្ញា ក្រសួងពាណិជ្ជកម្មអាមេរិកបានប្រកាស ពង្រីកបញ្ជីឈ្មោះក្រុមហ៊ុនឯកជនរុស្ស៊ីស្ថិត ក្នុងបញ្ចីខ្មៅដាក់ទណ្ឌកម្មដោយសារតែបាន ពាក់ព័ន្ធនឹងវិបត្តិនៅអ៊ុយក្រែន។
កាលពីដើមខែកញ្ញាក្រសួងហិរញ្ញវត្ថុ អាមេរិកបានប្រកាសដាក់ទណ្ឌកម្មរុស្ស៊ី បន្ថែមទៀតពាក់ព័ន្ធនឹងវិបត្តិអ៊ុយក្រែនកាន់ តែតានតឹងនាពេលកន្លងមកថ្មីៗ។

តាមការប្រកាសអាមេរិកនឹងដាក់ទណ្ឌកម្មបន្ថែមទៅលើក្រុមហ៊ុនរុស្ស៊ីចំនួនពីរទៀតគឺក្រុមហ៊ុនសាងសង់ស្ពាន Mostotrest និង SGM-Most ដែលកំពុងតែសាងសង់ស្ពានតភ្ជាប់តំបន់គ្រីមៀនិងរុស្ស៊ី។

ទន្ទឹមនឹងនោះក្រុមហ៊ុនសាខារបស់ Gasprom រុស្ស៊ីក៏ទទួលរងការដាក់ទណ្ឌ កម្មបន្ថែមនេះដែរ។ ជាមួយគ្នានោះអឺរ៉ុបក៏បានពន្យារពេលដាក់ទណ្ឌកម្មទៅលើ ប្រទេសរុស្ស៊ីបន្ថែម៦ខែទៀត។
កន្លងមកអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានប្រកាសថា អា ល្លឺម៉ង់មានបំណងចង់លុបចោលទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីនៅពេលដែលមានការ រីកចម្រើនក្នុងការអនុវត្តកិច្ចព្រមព្រៀង Minsk នៅភាគខាងកើតអ៊ុយក្រែន។

ដើម្បីតបតនឹងការដាក់ទណ្ឌកម្មរបស់លោកខាងលិចប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន បានចុះហត្ថលេខាពន្យារ ពេលនាំចូលស្បៀងអាហារពីអឺរ៉ុបបន្តទៀត ក្នុងនោះមានវិស័យកសិកម្ម។ តាមច្បាប់ រុស្ស៊ីនឹងពន្យារពេលនាំចូលពីអឺរ៉ុបរហូត ដល់ដំណាច់ឆ្នាំ២០១៧ ដើម្បីធានាដល់សន្តិសុខរបស់រុស្ស៊ី៕ម៉ែវ សាធី

145396_600-515x386


ចែករំលែក៖