អន្តរជាតិ ៖ នារសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ព្រឹកថ្ងៃទី ៣ ខែមេសា សម្ភារៈជំនួយ មនុស្សធម៌ បន្ទាន់ លើកទី២ សម្រាប់ ជួយ សង្គ្រោះ គ្រោះរញ្ជួយដី ដែលរដ្ឋាភិបាលចិនផ្តល់ ជូន មីយ៉ាន់ម៉ា បាន ចាប់ផ្តើម ដឹកជញ្ជូន ចេញ ពី អាកាសយានដ្ឋាន អន្តរជាតិ រដ្ឋធានី ប៉េកាំង ។ សម្ភារៈជំនួយ លើក ទី ២ រួមមានតង់ ភួយ នំប៊ីសស្ទីន ទឹកសុទ្ធ ជា ដើម ដែល ជា តម្រូវការបន្ទាន់ បាន ដឹកជញ្ជូនទៅកាន់ទីក្រុងYangonតាម យន្តហោះ ម៉ៅ។
គេហទំព័រ «CCFR China state-controlled media » តាម ដំណឹង បាន ឱ្យដឹងថា សម្ភារៈជំនួយ មនុស្សធម៌ បន្ទាន់ លើកទី១ សម្រាប់ ជួយ សង្គ្រោះ គ្រោះរញ្ជួយដី ដែលរដ្ឋាភិបាលចិនផ្តល់ ជូន មីយ៉ាន់ម៉ា បាន ដឹក ទៅ ដល់ មីយ៉ាន់ម៉ា នាថ្ងៃទី ៣១ ខែមីនា និង បាន ចែក ជូន ជនរងគ្រោះរួចរាល់ហើយ៕
ដោយ ៖ សិលា