ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីនគរបាលចរាចរណ៍នៅគោលដៅស្តុបស្ពានអាកាសផ្សារដីហុយ លូកដៃសង្ស័យយកលុយពីអ្នកបើកបររថយន្តធុនធំដឹកអុស ត្រូវអង្គភាពហៅមកសួរនាំ

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គម ជុំវិញករណីមន្ត្រីនគរបាលចរាចរណ៍នៅគោលដៅស្តុបស្ពានអាកាសផ្សារដីហុយ លូកដៃសង្ស័យយកលុយពីអ្នកបើកបររថយន្តធុនធំដឹកអុសនោះភ្លាម។

នៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ស្រាវជ្រាវករណីនេះ ហើយអញ្ជើញមន្រ្តីនោះមកសួរនាំនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។

បច្ចុប្បន្នលោកអនុសេនីយ៍ឯក សាន វិចិត្រ មន្ត្រីគោលដៅស្តុបស្ពានអាកាសផ្សារដីហុយ ត្រូវបានមន្រ្តីជំនាញនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កំពុងសួរនាំដោយសុំគោលការណ៍ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ពិនិត្យសម្រេច។

ប្រសិនមន្រ្តីខាងលើរកឃើញមានកំហុសបំពេញភារកិច្ចមិនគោរពច្បាប់ និងមិនគោរពវិន័យនគរបាលជាតិនិងប្រឈមសម្រេចអនុវត្តវិន័យកងកម្លាំងនគរបាលជាតិ៕

ដោយ ៖ សិលា


ចែករំលែក៖