ខេត្តកណ្តាល ៖ សាលាដំបូងខេត្តកណ្តាល សេចក្តីប្រកាសព័ត៌មាន ករណីពាក់ព័ន្ធនឹងបទល្មើសដែលកើតឡើងលើផ្លូវល្បឿនលឿន
ជនល្មើសឈ្មោះ លី រតនា ត្រូវចោទប្រកាន់ពីបទៈ អំពើលួចមានស្ថានទម្ងន់ទោស, កាន់កាប់អាវុធដោយគ្មានការ អនុញ្ញាត, រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
ជនល្មើសឈ្មោះ អ៊ុ សុគា ភេទប្រុស អាយុ៤៣ឆ្នាំ (មានខ្លួន) ត្រូវចោទប្រកាន់ពីបទៈ ផ្តល់ជំនួយដល់ ចារី និងបទ សមគំនិតក្នុងអំពើកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត
ជនល្មើសឈ្មោះ អី លឹមងួន ហៅ ម៉ូម ភេទប្រុស អាយុ៣៧ឆ្នាំ (គេចខ្លួន) ត្រូវចោទប្រកាន់ពីបទៈ ប៉ុនប៉ងឃាតកម្ម, អំពើលួចមានស្ថានទម្ងន់ទោស, កំហែងយកមានស្ថានទម្ងន់ទោស ដោយសារការប្រើអាវុធ, កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត, ប្រឆាំងអ្នករាជការសាធារណៈមានស្ថានទម្ងន់ ទោស និងបទ ធ្វើឱ្យខូចខាតដោយចេតនា។
* អំពើដែលផ្តល់ឱ្យចារី សហចារី អ្នកផ្តើមគំនិត ឬអ្នកសមគំនិតក្នុងបទឧក្រិដ្ឋនូវ ទីលំនៅ, ទីកន្លែងលាក់ខ្លួន ,មធ្យោបាយសម្រាប់ការរស់នៅ , គ្រប់មធ្យោបាយដែលអាចនាំឱ្យមានការងាយស្រួលក្នុងការគេចខ្លួន ឬក៏ឱ្យជននោះគេចផុតពីការស្រាវជ្រាវ គឺជា «បទផ្តល់ជំនួយដល់ចាវី» ៕
ដោយ ៖ សិលា