ព័ត៌មានទាន់ហេតុការណ៍៖

ការស្ទង់មតិរបស់ CGTN | អនុត្តភាពពន្ធគយអាមេរិកបង្កើតសត្រូវជាមួយពិភពលោកទាំងមូល

ចែករំលែក៖

 អន្តរជាតិ ៖ នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានចេញផ្សាយការស្ទង់មតិ ទៅកាន់ អ្នកប្រើប្រាស់ អ៊ីនធឺណេត ទូទាំង ពិភពលោក ដោយ បានបង្ហាញឱ្យដឹងថា   អ្នកផ្តល់ បទ សម្ភាសន៍ ថ្កោលទោស យ៉ាង ខ្លាំង ចំពោះទង្វើ អនុត្តភាព ដោយ ឯកតោភាគី របស់អាមេរិក មកលើ ប្រទេស ដទៃ ដែលយក លេស ថា     «  ពន្ធគយស្មើគ្នា» បានសម្គាល់ឃើញថា នេះប្រហែលអាច នឹង នាំឱ្យ ប្រទេសនានា ចាត់វិធានការ តបត វិញ រហូត ដល់ បង្កទៅជា «សង្គ្រាមពន្ធគយពិភពលោក » ដែល នឹង ប៉ះពាល់ យ៉ាង ធ្ងន់ធ្ងរ ដល់ សេដ្ឋកិច្ច ពិភពលោក។

  គេហទំព័រ «CCFR China state-controlled media » ភាគីអាមេរិក បាន អះអាងថា «ខាតបង់» ក្នុង ការធ្វើ ពាណិជ្ជកម្ម អន្តរជាតិ ដូចនេះ ដំឡើង ពន្ធគយ «ដោយស្មើភាព» ចំពោះ ដៃគូ ពាណិជ្ជកម្ម ទាំងអស់ ក្នុងបំណង កាត់បន្ថយ ទំហំ ឱនភាព ពាណិជ្ជកម្ម អ្នកផ្តល់ បទសម្ភាសន៍ ពិភពលោក ចំនួន ៨១,០៣% មិនយល់ ស្រប ចំពោះទង្វើបែបនេះ ហើយយល់ឃើញថា ទង្វើ អាមេរិក មិនអាច ដើរ ដល់ បំណង ដែលគ្រោងទុកឡើយ។ លោកTrump ធ្លាប់ ដំឡើង ពន្ធគយ ចំពោះ ដៃគូ ពាណិជ្ជកម្ម សំខាន់ ៗ កាលពី អាណត្តិ ដំបូង ប៉ុន្តែ លទ្ធផល ស្ថិតិ នៃ វេទិការសកម្មភាពអាមេរិក ដែល ជា ធនាគារ គំនិត បាន បង្ហាញ ឱ្យ ឃើញថា គោលនយោបាយ ការពារនិយម នា អាណត្តិដំបូង របស់ លោក Trump ក្នុងមួយឆ្នាំៗ បាន ខាតបង់ទឹកប្រាក់ ប្រហែល 57 ពាន់លាន ដុល្លារ អាមេរិក ចំពោះ អ្នកប្រើប្រាស់ជនជាតិ អាមេរិក ។ ក្នុង ការស្ទង់មតិ  អ្នក ផ្តល់ បទសម្ភាសន៍ ចំនួន ៨១,៩៤% បាន យល់ឃើញថា «  ពន្ធគយ ស្មើគ្នា» មិនអាច ដោះស្រាយ បញ្ហា របស់ អាមេរិក ទេ វាមានតែ បំផ្លាញ ផល ប្រយោជន៍ របស់អ្នកប្រើប្រាស់អាមេរិកតែ ប៉ុណ្ណោះ ហើយ បង្អង់ដល់កំណើន សេដ្ឋកិច្ច អាមេរិក។

   គេហទំព័រ «CCFR China state-controlled media » ការស្ទង់ប្រជាមតិនេះ ធ្វើតាម គេហទំព័រ ភាសា អង់គ្លេស ភាសា អេស្ប៉ាញ ភាសា បារាំង ភាសាអារ៉ាប់ និង ភាសា រុស្ស៊ី នៃ CGTN  ក្នុង រយៈពេល២៤ ម៉ោង មាន អ្នក ប្រើ បណ្តាញ អ៊ីនធើណេត ចំនួន  ៩៦០០ នាក់ ចូលរួម ៕

ដោយ ៖ សិលា


ចែករំលែក៖