ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលគយចិន ព្យួរគុណវុឌ្ឍិនាំទំនិញចូលទីផ្សារចិនរបស់សហគ្រាសអាមេរិកចំនួន ៦

ចែករំលែក៖

  អន្តរជាតិ ៖ នាល្ងាចថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ៤ ខែ មេសា  រដ្ឋបាល គយចិន បាន ចេញផ្សាយ លិខិត ជូនដំណឹង សាធារណៈ លេខ ៥៤ និង ៥៥ ថា  ដើម្បី ការពារ សុខាភាព របស់ អតិថិជន ចិន ធានា សន្តិសុខ ផលិតកម្ម ចញ្ចឹម សត្វ ចិញ្ចឹម របស់ ប្រទេសចិន ដោយសារ ផលិតផល នាំចូល មានបញ្ហាក្នុងពេល ត្រួតពិនិត្យភូតគាមអនាម័យ ដូច្នេះ ភាគីចិន បាន សម្រេច ចិត្ត ព្យួរដោយ បណ្តោះអាសន្ន នូវគុណវុឌ្ឍិនាំចូល ក្នុងទី ផ្សារចិន របស់ សហគ្រាស អាមេរិក មួយ ដែល ផលិតដំណាំស្ពៅ គុណវុឌ្ឍិនាំចូល ក្នុងទី ផ្សារចិន នៃ សហគ្រាស អាមេរិក ចំនួន បី ដែល ផលិត ម្សៅ សាច់និង ឆ្អឹង បសុបក្សី  ព្រមទាំង ផ្អាក ដោយ បណ្តោះអាសន្ន នូវការនាំចូល ផលិតផល សាច់ បសុបក្សី នៃ សហគ្រាស អាមេរិក ចំនួន ពីរ ។

      គេហទំព័រ «CCFR China state-controlled media » អ្នក ទទួល ខុសត្រូវ នៃ រដ្ឋបាល គយចិន បាន ប្រាប់ ថា  វិធានការ ដូចពោល ខាងលើ ដែល រដ្ឋបាល គយចិន បាន អនុវត្ត   គឺមាន ភាព ចាំបាច់ មាន តាម វិធី វិទ្យាសាស្ត្រ និង សមហេតុផល ដែល សមស្រប នឹង ច្បាប់ និង បទប្បញ្ញតិ ពាក់ព័ន្ធ របស់ ចិន សមស្រប នឹង ការ អនុវត្ត អន្តរជាតិ ជាទូទៅ ៕

ដោយ ៖ សិលា


ចែករំលែក៖