ព័ត៌មានទាន់ហេតុការណ៍៖

សូមនិយាយថាទេ​ ចំពោះព័ត៌មានក្លែងក្លាយ!​ សូមផ្ទៀងផ្ទាត់​ព័ត៌មាន​ឱ្យច្បាស់ មុននឹងផ្សព្វផ្សាយ!

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ នេត្រ​ ភក្ត្រា​ រដ្ឋមន្រ្តីក្រសួងព័ត៍មាន​ បានថ្លែង​ថា​ សូមនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ! សូមផ្ទៀងផ្ទាត់​ព័ត៌មាន​ឱ្យច្បាស់ មុននឹងផ្សព្វផ្សាយ! 

លោករដ្ឋមន្ត្រី​ បានបន្ដថា​ សូមបងប្អូនអ្នកសារព័ត៌មាន អ្នកបង្កើតមាតិកាតាមបណ្តាញសង្គមផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានច្បាស់ មុននឹងចេញផ្សាយ, ប្រភពព័ត៌មានខ្លះ មិនមានភាពស្មោះត្រង់ជាមួយអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកានោះទេ ព្រោះប្រភពព័ត៌មានខ្លះអាចប្រឌិតរឿងឡើងដើម្បីបំពេញ មហិច្ចតារបស់ខ្លួន ឬប្រឌិតរឿងផ្សេងៗដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ 

ជាមួយគ្នានោះ​ លោករដ្ឋមន្ត្រី​ បានសង្កត់ធ្ងន់ថា​ ពេលប្រភពព័ត៌មានមិនច្បាស់ ឬផ្តល់ព័ត៌មានបែបភូតកុហក ហើយអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាយកទៅផលិតនិងផ្សព្វផ្សាយព័ត៌មាននោះដោយគ្មានការផ្ទៀងផ្ទាត់ច្បាស់លាស់ថាជាព័ត៌មានពិត រឿងរ៉ាវពិត នោះនឹងនាំឱ្យមានការភ័ន្តច្រឡំ ឬបង្កើតឱ្យមានការសង្ស័យ៕

ដោយ​៖ តារា​


ចែករំលែក៖