ព័ត៌មានទាន់ហេតុការណ៍៖

លោកត្រាំ បង្ហាញកាតមាសអន្តោប្រវេសន៍ 5 លានដុល្លារដំបូងរបស់គាត់

ចែករំលែក៖

ប្រធានាធិបតីអាមេរិកបានបង្ហាញកាតមាសអន្តោប្រវេសន៍ 5 លានដុល្លារជាមួយរូបលោកដូណាលត្រាំ និងហត្ថលេខារបស់គាត់ដែលបានបោះពុម្ពនៅលើកាត។
ប្រធានាធិបតី Donald Trump កាលពីថ្ងៃទី 4 ខែមេសា បានបង្ហាញជាលើកដំបូងនូវកំណែជាក់ស្តែងនៃ “ប័ណ្ណមាសអន្តោប្រវេសន៍” 5 លានដុល្លារដែលគាត់បានលើកឡើងកាលពីខែកុម្ភៈ។
កាតមានពណ៌មាស ប៉ុន្តែមិនទាន់ដឹងពីសារធាតុដែលធ្វើកាតនោះ តើជាមាសសុទ្ធឬយ៉ាងណា។ រូបថតរបស់លោក Trump ដាក់ជិតពាក់កណ្តាលកាតចំចន្លោះរូបសំណាកសេរីភាព និងឥន្ទ្រីក្បាលសទំពែក។ កាតនេះក៏មានហត្ថលេខារបស់លោក Trump បោះពុម្ពនៅលើនោះ លេខ 5 លាននៅជ្រុងខាងស្តាំខាងក្រោម និងអក្សរកាត់ “5M” នៅជ្រុងបីដែលនៅសល់។ ឈ្មោះផ្លូវការរបស់កាតគឺ Trump Card ។
លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One ដែលកំពុងធ្វើដំណើរទៅកាន់រដ្ឋ Florida សម្រាប់ការប្រកួត LIV Golf ថា “ក្នុងតម្លៃ 5 លានដុល្លារ អ្នកអាចជាម្ចាស់វា” ។ “នេះជាកាតទីមួយ។ ដូចដែលអ្នកដឹងហើយ នេះគឺជាកាតមាស។ កាត Trump ។ ឡូយណាស់មែនទេ? មានអ្នកណាចង់ទិញមួយទេ?”
គោលដៅនៃកម្មវិធី “កាតមាស” អន្តោប្រវេសន៍គឺដើម្បីធ្វើកំណែទម្រង់ប្រព័ន្ធទិដ្ឋាការវិនិយោគ EB-5 របស់សហរដ្ឋអាមេរិក ដោយទាក់ទាញជនបរទេសដែលមានទ្រព្យសម្បត្តិមកសហរដ្ឋអាមេរិកជាមួយនឹងអត្ថប្រយោជន៍ដែលលោក Trump ពិពណ៌នាថាល្អជាងកាតបៃតងធម្មតា។
អ្នកទិញ Trump Card ក្នុងតម្លៃ 5 លានដុល្លារមិនត្រឹមតែទទួលបានកន្លែងស្នាក់នៅ និងប័ណ្ណការងារនៅអាមេរិកប៉ុណ្ណោះទេ ថែមទាំងមិនចាំបាច់បង់ពន្ធលើប្រាក់ចំណូលបរទេស ដែលជាអ្វីមួយដែលសូម្បីតែពលរដ្ឋអាមេរិកក៏ជៀសមិនរួចដែរ។ រដ្ឋបាល Trump សង្ឃឹមថាកម្មវិធីនេះនឹងជួយសម្រាលបន្ទុកបំណុលជាតិ៕ ដោយ៖ ធីរីណា

រូបថត​៖ vnexpress


ចែករំលែក៖