ព័ត៌មានទាន់ហេតុការណ៍៖

លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែលនឹងជួបសន្ទនាជាមួយលោកត្រាំប្រធានាធិបតីអាមេរិក

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ យប់ថ្ងៃទី ៥ ខែមេសា ការិយាល័យ ព័ត៌មាន នៃរដ្ឋាភិបាល អ៊ីស្រាអែល បាន ចេញ ផ្សាយ ដំណឹង ថា លោក Benjamin Netanyahuនាយករដ្ឋមន្ត្រី អ៊ីស្រាអែល នឹងធ្វើ ដំណើរ ទៅកាន់ សេតវិមានមុន ថ្ងៃទី ៦ ខែមេសា ដើម្បីជួបសន្ទនា ជាមួយ លោកត្រាំ ប្រធានាធិបតីអាមេរិក ។

គេហទំព័រ «CCFR China state-controlled media » ការផ្សាយដំណឹងបាន បង្ហាញថា ភាគីទាំង២ នឹង ពិគ្រោះពិភាក្សាអំពីបញ្ហា ដែល ហៅថា “ពន្ធគយស្មើគ្នា” ការដោះដូរចំណាប់ខ្មាំងអ៊ីស្រាអែល នៅ តំបន់ ហ្កាហ្សា ទំនាក់ ទំនងទ្វេភាគីរវាង អ៊ីស្រាអែលនិងតួកគី និង បញ្ហាពាក់ ព័ន្ធ នឹង អ៊ីរ៉ង់ ជាដើម។

គេហទំព័រ «CCFR China state-controlled media » តាម ការផ្សាយដំណឹងនៃ ប្រព័ន្ធសារព័ត៌មាន អ៊ីស្រាអែល បាន ឱ្យ ដឹងថា ថ្ងៃទី ៣ ខែមេសា ពេល ជួបសន្ទនាតាម ទូរស័ព្ទ ជា មួយ លោក Netanyahuដែលកំពុង បំពេញទស្សនកិច្ចនៅ ហុងគ្រី លោក ត្រាំ បាន ចេញការ អញ្ជើញ ដែល មិននឹកស្មានដល់ លើកនេះ ។ នេះ នឹងក្លាយ ជា កិច្ចជំនួប លើក ទី២ រវាង មេ ដឹកនាំ ទាំង ២រូប ចាប់ ពី លោក ត្រាំ កាន់ តំណែង ជា ប្រធានាធិបតី អាមេរិក នៅ ខែ មករា ឆ្នាំនេះ ៕

ដោយ ៖ សិលា


ចែករំលែក៖